រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ដំណើរឆ្ពោះទៅការចងចាំថ្ងៃចាប់ផ្តើមសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើកម្ពុជា ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះថា៖ វត្តតាមាន់សែនជ័យ ស្ថិតក្នុងខេត្តឧត្តរមានជ័យ ដែលជាទីសក្ការៈបូជាដ៏ពិសិដ្ឋរបស់ពុទ្ធបរិស័ទខ្មែរ គឺជាសាក្សីរស់មួយទៀតនៃវិនាសកម្មដែលបង្កឡើងដោយការទម្លាក់គ្រាប់បែកប្រភេទ MK-82 របស់យោធាថៃមកលើទឹកដីកម្ពុជា។

 

ការវាយប្រហារទៅលើទីតាំងសាសនា និងតំបន់ស៊ីវិល មិនមែនជាឧបទ្ទវហេតុដោយចៃដន្យនោះទេ ប៉ុន្តែជាភស្តុតាងបង្ហាញយ៉ាងច្បាស់ពីលក្ខណៈមិនរើសមុខ ភាពឃោរឃៅ និងគ្រោះថ្នាក់នៃសកម្មភាពប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់យោធាថៃមកលើប្រទេសកម្ពុជា។

 

គ្រាប់បែកមិនត្រឹមតែបំផ្លាញអគារ ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញទីសក្ការៈ វាយប្រហារលើជំនឿសាសនា និងបង្កការភ័យខ្លាចយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋស្លូតត្រង់ផងដែរ។

 

វិនាសកម្មនៅវត្តតាមាន់សែនជ័យ គឺជាស្នាមរបួសមួយក្នុងប្រវត្តិសាស្ត្រ និងជាភស្តុតាងដែលមិនអាចលុបបំបាត់បានថា ការប្រើប្រាស់យន្តហោះចម្បាំង និងអាវុធធុនធ្ងន់លើទឹកដីកម្ពុជា បានឆ្លុះបញ្ចាំងពីចេតនាឈ្លានពាន ការរំលោភអធិបតេយ្យភាព និងការមិនគោរពច្បាប់អន្តរជាតិ។

...

 

កម្ពុជាចងចាំ! ប្រជាជនកម្ពុជាចងចាំ! ហើយប្រវត្តិសាស្ត្រនឹងកត់ត្រាទុកនូវរាល់សកម្មភាពឈ្លានពាន រាល់គ្រាប់បែកដែលបានទម្លាក់ និងរាល់វិនាសកម្មដែលបានបង្កឡើងមកលើទឹកដីកម្ពុជា៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print