លោក ម៉ម សូណង់ដូ ចូល​តុលាការ​ករណី​ប្តឹង​ព្រះ​តេជគុណ ប៊ុត ប៊ុន​តិ​ញ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ លោកម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា នេះ បានចូលខ្លួនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងនាមជាដើមបណ្ដឹង ប្តឹងព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ពីបទបរិហារកេរ្តិ៍ ។

លោក ម៉ម សូណង់ដូ ទាមទារសំណងជំងឺចិត្តចំនួន១ម៉ឺនរៀល និង សូមឲ្យតុលាការផ្តន្ទាទោសព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ តាមច្បាប់ ។

សំណុំរឿងនេះ ស្ថិតក្រោមចំណាត់ការរបស់លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ៕

image

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print