ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ កំលាំងនគរបាលស្រុកសាមគ្គីមុនីជ័យបានទទួលការហៅចូលតាមរយៈ Hotline ពីស្រ្ដីម្នាក់ជាជនរងគ្រោះដោយអំពេីហឹង្សាប្ដីប្រេីកណ្ដាប់ដៃដែកកាំបិតបុ័ងតោ ដេញកាប់ដោយសារតែភរិយាតេនិងឆាតតាមfacebook ហៅលោកប្ដីមកផ្ទះដោយគ្រាន់តែនិយាយថាកុំផឹកស្រាច្រេីន ពេកខូចសុខភាព។
ក្រោមការបញ្ជាដឹកនាំ ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ ទោ សាវ សុភក្ដី អធិការនគរបាលស្រុកសាមគ្គីមុនីជ័យ បញ្ជាឱ្យជំនាញចុះសហការជាមួយកំលាំងនគរបាល
ប៉ុស្ដិ៍រដ្ឋបាលជើងរាស់ចុះដល់ផ្ទះស្រ្ដីចក់ សំណាង អាយុ ៣២ឆ្នាំ នៅភូមិយស់ជោ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ដោយបានឃាត់ខ្លួនឈ្មោះ សយ សុខឃី ភេទ ប្រុស អាយុ៣៨ឆ្នាំ ជាប្ដី ក្នុងរឿងវាយប្រពន្ធប៉ុនប៉ងកាប់ដោយកាំបិតបុ័ងតោ ពេលប្រពន្ធឆាត ទៅតាមទូរស័ព្ទហៅប្តីឲ្យឆាប់ត្រឡប់មកផ្ទះវិញ។
ពេលមកដល់ផ្ទះប្ដីបោកចានបាយនិងសម្លរជះចោល រួចចាប់ក្បាលប្រពន្ធបោក,បោកទូរស័ព្ទ រួចក៏បានចាប់ច្របាច់ក និងវាយលើប្រពន្ធរងរបួសជាច្រេីនកន្លែង ដៃ-ស្មាខាងឆ្វេងនិងបានយកកាំបិតបុ័ងតោដេញកាប់គោលបំណងប្រុងឱ្យស្លាប់ ចៃដន្យប្រពន្ធរត់រកអ្នកមានបុណ្យជួយ បានដួលទាក់បន្លាលួសរបួសជេីងដៃខ្លួនប្រាណជាច្រេីនកន្លែង ។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកសាកសួរ និងបានឆ្លើយសារភាពថា រូប គេពិតជាបានធ្វើសកម្មភាពដូចការរៀបរាប់និងបណ្ដាលឱ្យប្រពន្ធរងរបួសប្រាកដមែន និងដកហូតវត្ថុតាងរួមមាន៖ កាំបិតតាំងតោ១ដើម -ពូថៅ១ដើម -ក្បាលកែវបែក១ -ទូរស័ព្ទ១គ្រឿង-កម្ទេចចានបែកជាច្រេីន ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួន ចាត់ការតាមនីតិវិធី៕










