ឆាតផង-តេផង,ហៅមកផ្ទះវិញដូចហៅ​ប្ដីមកកាប់​វាយច្របា​ច់ក​ ព្រោះតែកំ​ហឹងខឹងប្រពន្ធតាម រឿងផឹកស្រាជា​មួ​យ​មិត្ដភ័ក្ភ​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ ថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ​២០២៦ កំលាំងនគរបាលស្រុកសាមគ្គីមុនីជ័យបានទទួលការ​ហៅ​ចូលតា​មរយៈ​ Hotline ពីស្រ្ដីម្នាក់ជាជនរងគ្រោះដោយអំពេីហឹង្សាប្ដីប្រេីកណ្ដាប់ដៃដែកកាំបិតបុ័ងតោ ដេញកាប់ដោយសារ​តែភរិយាតេនិងឆា​តតាមfacebook​ ហៅ​លោ​ក​ប្ដីមកផ្ទះដោយគ្រាន់តែនិយាយថាកុំផឹកស្រាច្រេី​ន ពេកខូចសុខភា​ព​។

ក្រោមការបញ្ជាដឹកនាំ ពីលោកឧត្ដមសេនី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្តកំពង់ស្ពឺ​ លោ​កវរសេនីយ៍ ទោ​ សាវ​ សុភក្ដី​ អធិការនគរបាលស្រុ​កសាមគ្គីមុនីជ័យ​ បញ្ជាឱ្យជំនាញចុះសហការជាមួ​យកំលាំងនគរបាល
ប៉ុស្ដិ៍រដ្ឋបាលជើងរាស់ចុះដល់ផ្ទះស្រ្ដីចក់ សំណាង អាយុ ៣២ឆ្នាំ នៅភូមិយស់ជោ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ដោ​យបានឃាត់ខ្លួនឈ្មោះ សយ សុខឃី ភេទ ប្រុស អាយុ៣៨ឆ្នាំ ជាប្ដី​ ក្នុងរឿងវាយប្រពន្ធប៉ុនប៉ងកា​ប់ដោយកាំបិតបុ័ងតោ​ ពេលប្រពន្ធឆាត ទៅតាមទូរស័ព្ទហៅប្តីឲ្យឆាប់ត្រឡប់មកផ្ទះវិញ។

ពេលមកដល់ផ្ទះប្ដីបោកចា​នបាយនិងសម្លរ​ជះចោ​ល រួចចាប់ក្បាលប្រពន្ធបោក,បោកទូរស័ព្ទ រួចក៏បានចាប់ច្របាច់ក និងវាយលើប្រពន្ធរងរបួសជា​ច្រេី​ន​កន្លែង​ ដៃ-ស្មាខាងឆ្វេងនិងបានយ​កកាំបិតបុ័ងតោ​ដេញកាប់គោលបំណងប្រុងឱ្យស្លាប់​ ចៃដន្យប្រ​ពន្ធរត់រកអ្នកមានបុណ្យជួយ បានដួល​ទាក់បន្លាលួសរបួសជេីងដៃខ្លួនប្រា​ណ​ជាច្រេីនកន្លែង​ ។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាន​នគរបាលស្រុក​សាកសួរ​ និងបានឆ្លើយសា​រភាពថា​ រូប គេពិតជាបានធ្វើសកម្មភាពដូចកា​ររៀបរាប់និងបណ្ដាលឱ្យប្រពន្ធរងរបួសប្រាកដមែន​ និងដកហូតវត្ថុតាងរួម​មា​ន​៖​ កាំបិតតាំងតោ​១ដើម -ពូថៅ១ដើម​ -ក្បាលកែវបែក​១ -​ទូរស័​ព្ទ១គ្រឿង​-កម្ទេចចានបែកជា​ច្រេីន​ ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួន​ ចាត់ការតាមនីតិវិធី​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print