ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញ
នៃស្នងការនគរបាលខេត្តឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនឆ្លងខេត្តចំនួន៤នាក់ដើម្បីសួរនាំ។
សមត្ថកិច្ចបន្តថា អនុវត្តតាមបទយ៉ាងមុឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាល និងដោយមានការរាយការណ៍ពីភ្ញាក់ងារសម្ងាត់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងផែនការងារប្រឆាំងបានដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះបង្រ្កាបបទល្មេីស ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចបន្ទប់ជួល ដែលស្ថិតនៅភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យប្រុស ស្រី បានចំនួន៧នាក់ ។ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត បានឲ្យដឹងថា
ក្រោយទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ច បានចុះទៅដល់គោលដៅបានឃេីញ នឹងចាប់ឃាត់ខ្លួនជនសង្ស័យកំពុងនៅមុខបន្ទប់ចំនួន០៤នាក់/ស្រី០១នាក់ មានឈ្មោះ
១.ឈ្មោះ យុត សូណា ភេទស្រី អាយុ២៥ឆ្នាំ
២.ឈ្មោះ សុខ លាង ភេទប្រុស អាយុ៣៤ឆ្នាំ
៣.ឈ្មោះ ទេព សូនីម ភេទប្រុស អាយុ៤៣ឆ្នាំ
៤.ឈ្មោះ សៀវ សុឃីម ភេទប្រុស អាយុ៣១ឆ្នាំ
លោកស្នងការរងបានបញ្ជាក់ថា បន្ទាប់មកសមត្ថកិច្ចចូលត្រួតពិនិត្យ ដល់ខាងក្នុងបន្ទប់ ឃេីញមានជនសង្ស័យចំនួន៣នាក់ទៀតបន្ថែមទៀតកំពុងធ្វេីសកម្មភាពរៀបចំ ច្រក នឹងវេចខ្ចប់ថ្នាំញៀន បន្ទាប់មកសមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនទាំង០៣នាក់បន្ថែមទៀត៖
១. ឈ្មោះ ឃួន បូរ៉ា ភេទប្រុស អាយុ៣២ឆ្នាំ
២. ឈ្មោះ ម៉ន ឌីរ៉ុង ភេទប្រុស អាយុ២៩ឆ្នាំ
៣. ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣២ឆ្នាំ។
សមត្ថកិច្ចបន្តថា វត្ថុតាងមានដែលដកហូតបានមានៈ១/-ម្សៅក្រាម ស ថ្លាចំនួន០១ថង់ ។២/-ថ្នាំគ្រាប់ចំរុះពណ៌(អ៊ិចស្តាស៊ី) ចំនួន០៣ថង់ (ក្នុងនោះមានពណ៌បៃតង០២ថង់, ក្រហម០១ថង់) ។ ៣/-ម្សៅម៉ត់ ចំនួន០៧ថង់(ពណ៌ស ០២ថង់, ពណ៌លឿង៥ថង់ ។ ៤/-បារីអេឡិចត្រូនិចចំនួន០៦ដើម, ក្បាល ផតខេ ចំនួន១០គ្រាប់ ។ ៥/- ថ្នាំកញ្ចប់ ចំរុះពណ៌ (ថ្នាំសប្បាយ) ៦៩កញ្ចប់ ។៦/-កាំភ្លើងខ្លី ចំនួន០២ដើម, មានបង់២ដើម, គ្រាប់១៥ប្រអប់។ ៧/-ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន , សំបកថង់សម្រាប់វេចខ្ចប់មួយចំនួន ៨/-ម៉ាស៊ីន អ៊ុតមាត់ថង់ នឹងវៃលេខកូដ ចំនួន០១, ជញ្ជីងចំនួន០១ ។៩/-ទូរស័ព្ទដៃចំនួន០៤គ្រឿង ។ ១០/-រថយន្តចំនួន០១គ្រឿង ។ក្រោយឃាត់ខ្លួនកម្លាំងយើងបាននាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ រកអ្នកពាក់ព័ន្ធ និងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន លទ្ធផលវិជ្ជមាន(+) ចំនួន០២នាក់ ៖
១.ឈ្មោះម៉ន ឌីរ៉ុង ភេទប្រុស អាយុ២៩ឆ្នាំ
២. ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣២ឆ្នាំ
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់៕

ដោយ៖ វណ្ណា









