កម្លាំងជំនាញឃាត់ខ្លួនមុខសញ្ញាឆ្លងខេត្តចែកចាយគ្រឿងញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញ
នៃស្នងការនគរបាលខេត្តឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនឆ្លងខេត្តចំនួន៤នាក់ដើម្បីសួរនាំ។
សមត្ថកិច្ចបន្តថា អនុវត្ត​តាម​បទ​យ៉ាង​មុឺងម៉ាត់​របស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​អនុវត្ត​តាម​បទ​បញ្ជា​របស់​លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ និងដោយ​មាន​ការ​រាយការណ៍​ពី​ភ្ញាក់​ងារ​សម្ងាត់​ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោក​ឧត្ដមសេនីយ៍​ត្រី​ ធិន​ សុិន​ដេត​ ស្នងការ​រង​ផែន​ការ​ងារ​ប្រឆាំងបានដឹកនាំកម្លាំង​ការិយាល័យ​ជំនាញ​ និង​កម្លាំងនគរបាលនៃអធិការ​ដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ ចុះបង្រ្កាបបទល្មេីស​ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចបន្ទប់ជួល ដែលស្ថិតនៅភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បាន​ធ្វើ​ការបង្រ្កាប​ និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ប្រុស​ ស្រី​ បាន​ចំនួន​៧នាក់​ ។ លោកឧត្តមសេនីយ៍ត្រី ធិន  ស៊ិនដេត បានឲ្យដឹងថា
ក្រោយទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ច បានចុះទៅដល់គោលដៅបានឃេីញ នឹងចាប់ឃាត់ខ្លួនជនសង្ស័យកំពុងនៅមុខបន្ទប់ចំនួន០៤នាក់/ស្រី០១នាក់​ មានឈ្មោះ
១.ឈ្មោះ​ យុត​ សូណា ភេទស្រី អាយុ២៥ឆ្នាំ
២.ឈ្មោះ​ សុខ​  លាង ភេទប្រុស​ អាយុ៣៤ឆ្នាំ
៣.ឈ្មោះ​ ទេព​  សូនីម​ ភេទប្រុស​ អាយុ៤៣ឆ្នាំ
៤.ឈ្មោះ​ សៀវ​  សុឃីម ភេទប្រុស អាយុ៣១ឆ្នាំ
​ លោកស្នងការរងបានបញ្ជាក់ថា បន្ទាប់មកសមត្ថកិច្ចចូលត្រួតពិនិត្យ​ ដល់ខាងក្នុងបន្ទប់ ឃេីញមានជនសង្ស័យចំនួន៣នាក់ទៀតបន្ថែមទៀតកំពុងធ្វេីសកម្មភាពរៀបចំ​ ច្រក​ នឹងវេចខ្ចប់ថ្នាំញៀន​ បន្ទាប់​មក​សមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនទាំង០៣នាក់បន្ថែមទៀត៖​
​១.​ ឈ្មោះ​ ឃួន​ បូរ៉ា​ ភេទប្រុស​ អាយុ៣២ឆ្នាំ​
២.​ ឈ្មោះ​ ម៉ន​ ឌីរ៉ុង​ ភេទប្រុស​ អាយុ២៩ឆ្នាំ​
៣.​ ឈ្មោះ​ សុខ​ ហេង​ ភេទប្រុស​ អាយុ៣២ឆ្នាំ​។
សមត្ថកិច្ចបន្តថា វត្ថុតាងមានដែលដកហូតបានមានៈ១/-ម្សៅក្រាម ស ថ្លាចំនួន០១ថង់​ ។២/-ថ្នាំគ្រាប់ចំរុះពណ៌(អ៊ិចស្តាស៊ី) ចំនួន០៣ថង់ (ក្នុងនោះមានពណ៌បៃតង០២ថង់, ក្រហម០១ថង់)  ។ ៣/-ម្សៅម៉ត់ ចំនួន០៧ថង់(ពណ៌ស ០២ថង់, ពណ៌លឿង៥ថង់​  ។ ៤/-បារីអេឡិចត្រូនិចចំនួន០៦ដើម, ក្បាល ផតខេ ចំនួន១០គ្រាប់  ។ ៥/- ថ្នាំកញ្ចប់ ចំរុះពណ៌ (ថ្នាំសប្បាយ) ៦៩កញ្ចប់  ។៦/-កាំភ្លើងខ្លី ចំនួន០២ដើម, មានបង់២ដើម, គ្រាប់១៥ប្រអប់។ ៧/-ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន , សំបកថង់សម្រាប់វេចខ្ចប់មួយចំនួន ៨/-ម៉ាស៊ីន អ៊ុតមាត់ថង់ នឹងវៃលេខកូដ ចំនួន០១, ជញ្ជីងចំនួន០១  ។៩/-ទូរស័ព្ទដៃចំនួន០៤គ្រឿង ។ ១០/-រថយន្តចំនួន០១គ្រឿង ។ក្រោយឃាត់ខ្លួនកម្លាំងយើងបាននាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ រកអ្នកពាក់ព័ន្ធ និងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន លទ្ធផលវិជ្ជមាន(+)​ ចំនួន០២នាក់​ ៖​
១.ឈ្មោះ​ម៉ន​ ឌីរ៉ុង​ ភេទប្រុស​ អាយុ២៩ឆ្នាំ​
២.​ ឈ្មោះ​ សុខ​ ហេង​ ភេទប្រុស​ អាយុ៣២ឆ្នាំ​
បច្ចុប្បន្ន​ជន​សង្ស័យ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​កំពុងកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print