កម្ពុជា-កូរ៉េ បញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តក្នុងការបន្តជំរុញដៃគូយុទ្ធសាស្ត្រ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

ចែករំលែក៖

ទីក្រុង​ម៉ានីល​៖​ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Cho Hyun រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។

ភាគីទាំងពីរបានបញ្ជាក់ឡើងវិញអំពីការប្តេជ្ញាចិត្តក្នុងការបន្តជំរុញដៃគូយុទ្ធសាស្ត្រកម្ពុជា-សាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងបានពិភាក្សាអំពីវិធីសាស្ត្រនានាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ សន្តិសុខ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍រួម។

លើសពីនេះ ដោយឆ្នាំ២០២៧ គឺជាខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ កម្ពុជាទន្ទឹងរង់ចាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសាធារណរដ្ឋកូរ៉េ ក្នុងការរៀបចំកម្មវិធីផ្សេងៗ ដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍ដ៏សំខាន់នេះ។

...

លោក​ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនបន្ថែមអំពីបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print