សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB) បានប្រកាសនៅថ្ងៃសុក្រថា បានតែងតាំង Jürgen Klopp ជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ដោយចុះកិច្ចសន្យារយៈពេល 4 ឆ្នាំ។
អតីតគ្រូបង្វឹក Liverpool និង Borussia Dortmund រូបនេះ នឹងមានភារកិច្ចដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ចូលទៅក្នុងយុគសម័យថ្មី បន្ទាប់ពីក្រុមបរាជ័យម្តងទៀតនៅ FIFA World Cup។
Klopp ជំនួស Julian Nagelsmann ដែលបានចាកចេញពីតំណែង បន្ទាប់ពីអាល្លឺម៉ង់ចាញ់ ប៉ារ៉ាហ្គាយ ដោយបាល់ប៉េណាល់ទីក្នុងវគ្គ 32 ក្រុមចុងក្រោយ។ បរាជ័យនេះបានបន្តកំណត់ត្រាមិនល្អរបស់អាល្លឺម៉ង់ បន្ទាប់ពីធ្លាក់ត្រឹមវគ្គចែកពូលនៅ World Cup ឆ្នាំ 2018 និង 2022។
ជាមួយគ្នានេះ DFB ក៏បានតែងតាំងអតីតខ្សែការពារជម្រើសជាតិអាល្លឺម៉ង់ Per Mertesacker ដែលជាសមាជិកក្រុមជើងឯក World Cup ឆ្នាំ 2014 ជានាយកគ្រប់គ្រងផ្នែកកីឡា ដោយចុះកុងត្រារហូតដល់ World Cup ឆ្នាំ 2030៕










