ភ្នំពេញ៖ ប្រជាពលរដ្ឋឆ្ងល់មិនឃេីញបុរសម្នាក់ចេញពីបន្ទប់ជួលជាច្រេីនថ្ងៃមកហេីយក៏នាំគ្នាគាស់បង្អួចអេីតមេីលស្រាប់តែឃេីញដេកស្លាប់បាត់ទៅហេីយ ទេីបបង្កការភ្ញាក់ផ្អេីល កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅបន្ទប់ជួលមួយកន្លែងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ សាន វិសាល ភេទប្រុស ស្នាក់នៅកន្លែងកេីតហេតុខាងលេី។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមិនឃេីញចេញពីបន្ទប់ជួលជាច្រេីនថ្ងៃមកហេីយ ដោយមានឆ្ងល់ក៏នាំគ្នាស្រែកហៅតែមិនមានអ្នកឆ្លេីយ ទេីបគាស់បង្អួចអេីតមេីលស្រាប់តែឃេីញដេកស្លាប់បាត់ទៅហេីយ ក៏រាយការណ៍ទៅសម្ថកិច្ចមូលដ្ឋានភ្លាមៗ។
...
ក្រោយពីទទួលព័ត៌មានកម្លាំងសមត្ថកិច្ចចុះទៅដល់ទីតាំងកន្លែងកេីតហេតុហ៊ុំព័ទ្ធទីតាំងកន្លែងកេីតហេតុរង់ចាំជំនាញកោសល្យវិច័យរាជធានីដេីម្បីមកពិនិត្យជាក់ស្តែង៕
ដោយ៖សុខាសែនជ័យ










