ភ្នំពេញ៖ ដើម្បីបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(\text{ONLINE SCAMS}) នៅថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះរបស់រដ្ឋបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យរដ្ឋបាល និងបង្ការទប់ស្កាត់បទល្មើស!
ជាក់ស្ដែងរដ្ឋបាលខណ្ឌចំការមន ក្រោមការបញ្ជាផ្ទាល់ពី លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ក្រុមការងារចម្រុះដឹកនាំដោយ លោក ម៉ៅ បូណែត អភិបាលរងខណ្ឌ និងមានការសម្របសម្រួលផ្លូវច្បាប់ពី លោក ទុង រតនា ព្រះរាជអាជ្ញារង បានចុះត្រួតពិនិត្យគោលដៅចំនួន ០៣ (ខុនដូរ អាផាតមិន និងផ្ទះជួល) ដើម្បីបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (\text{ONLINE SCAMS})។
ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលសង្ខេបនៃប្រតិបត្តិការ៖
គោលដៅត្រួតពិនិត្យ៖ ០៣ទីតាំង (ស្មើនឹង ៥៩បន្ទប់)មានមនុស្សស្នាក់នៅសរុប៖ ៨០នាក់ (ស្រី ២៨នាក់, មាន ១៦សញ្ជាតិ – ជនបរទេសមានឯកសារត្រឹមត្រូវ)។
ចំណែកបទល្មើស Online Scams៖ រកមិនឃើញ (០០ទីតាំង)។
ដោយឡែកក្នុងប្រតិបត្តិការនោះដែរ ករណីជួញដូរ/ប្រើប្រាស់គ្រឿងញៀន៖ ឃាត់បាន ០១ករណី នៅបន្ទប់លេខ៤០៣ ជាន់ទី៤ (សង្កាត់ផ្សារដើមថ្កូវ) ដោយរកឃើញ កញ្ឆាក្រៀមជាង ៥គីឡូក្រាម, ចាហួយរីករាយ និងសម្ភារវេចខ្ចប់ជាច្រើន ព្រមទាំងបានប្រគល់ជូនការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖តារា










