ស្រវឹងស្រាបេីករថយន្តម៉ាកFORD ទៅបុកពីក្រោយរថយន្ត toyota prius បួងចង្កូតវិលមួយជុំជ្រុលទៅបុករះកន្លែងលក់មីឆារងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​   ភ្នំពេញ​ ៖ បុរសម្នាក់បានបើករថយន្តម៉ាកFORD មួយគ្រឿងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងស្រាជោកជាំក៏ជ្រុលចង្កូតទៅបុកពីក្រោយរថយន្ត toyota prius ដែលធ្វើដំណើរនៅពីមុខរួចបួងចង្កូតវិលមួយជុំជ្រុលទៅបុករះកន្លែងលក់មីឆាបណ្តាលឱ្យរងការខូចខាតធ្ងន់ធ្ងរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកេីតឡេីងកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

...

​   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក toyota prius ពណ៌ទឹកប្រាក់១គ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BE-2240 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦អាក្នុងទិសដៅពីជើងទៅត្បូង លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្ត១គ្រឿងទៀតម៉ាកFORD ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BY-7796 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយតាមបណ្ដោយផ្លូវជាតិលេខ៦អា​ ក្នុងទិសដៅស្របគ្នាពីជើងទៅត្បូងដោយល្បឿនលឿនទាំងអ្នកបើកមានស្ថានភាពស្រវឹងស្រាជោកជាំ លុះពេលបើកមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកពីក្រោយរថយន្តtoyota prius យ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតហើយរថយន្តមិនទាន់អស់ល្បឿនក៏បួងចង្កូតវិលមួយជុំជ្រុលទៅបុករះកន្លែងលក់មីឆារងកាខូចខាតសម្ភារៈមួយចំនួនធំថែមទៀត​ តែក្នុងករណីនេះមិនបង្កឲ្យមានអ្នករងរបួសនោះឡេីយ​ ហើយភ្លាមៗនោះសមត្ថកិច្ចបានចុះមកដល់ឃាត់អ្នកបើកបររថយន្តយកទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីសួរនាំបន្ត។
ក្រោយពេលកេីតហេតុដោយភាគីម្ចាស់រថយន្ត FORD បានសងសំណងទៅកាន់ភាគីខាងរថយន្តtoyota prius ចំនួន១០០០ដុល្លារ និងសងសំណងទៅកាន់កន្លែងលក់បាយឆាមីឆាចំនួន ២៥០០ ដុល្លារដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងកេីតហេតុ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print