អធិការនគរបាលស្រុកគងពិសីប​ញ្ជាឱ្យស្រាវជ្រាវបង្រ្កាបចោរលួ​ច​ម៉ូតូ​បានភ្លាមៗ​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷នារសៀលថ្ងៃសៅរ៍​ ទី២៥ ខែកក្ក​ដា ឆ្នាំ ២០២៦​ ចំណុចបន្ទប់ជួល​ភូមិព្រៃស្ដេច ឃុំវាល ស្រុកគងពិសី ខេ​ត្តកំព​ង់ស្ពឺ​ មានករណីចោរកម្មលួច​ម៉ូតូដោយជនមិនស្គាល់អត្តស​ញ្ញា​ណ​ ម៉ូតូម៉ាកហុងដា​១២៥​ពណ៌ខ្មៅ ឆ្នាំ២០១៨​ស្លាកលេខ​ កំពង់ឆ្នាំង1H.​4362​ ជាកម្មសិទ្ធរបស់ឈ្មោះ ជើត ចាន់នី ភេទប្រុ​ស អាយុ ៣២ឆ្នាំម៉ូតូទុកនៅមុខប​ន្ទ​ប់ជួលមិនបានដកកូនសោចេញពី​ម៉ូតូ​ចូលគេង។ បន្ទាប់ពីដឹងថាបាត់​បានរាយការណ៍ប្ដឹងទៅសមត្ថកិច្ច​នគរបាល​ ។

ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេ​នីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ លោកវរសេនីយ៍ឯក​ យ៉ាង​ សុខលី​ អធិការស្រុក​បានបញ្ជាឱ្យកម្លាំងជំនាញសហការស្រាវជ្រាវ​រហូតកំណត់និងឃាត់បានមុខស​ញ្ញា​សង្ស័យឈ្មោះ ស៊ិន ឧត្ដមភក្ដី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិត្រពាំងពោធិ៍ ឃុំវា​ល ស្រុកគងពិសី មកសួរនាំនៅចំពោះមុខសមត្ថកិច្ចជ​នសង្ស័យបានឆ្លើយសារភាពថាខ្លួន និ​ងបក្ខពួក១នាក់ទៀតឈ្មោះ ថ​ ស​ ណ(គេចខ្លួន)អ្នកជិះម៉ូតូខាងលេីនិង​បានយកទៅលក់។

...

បច្ចុប្បន្នជនសង្ស័យជំនាញបានឃាត់ខ្លួននៅអធិកា​រដ្ឋាននគរបាលស្រុកគងពិសី​ ដេីម្បីបន្ដនីតិវិធី​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print