ផ្ទុះធុងខ្យល់លាន់ដូចរន្ទះផ្អើលអ្នកជិតខាង

ចែករំលែក៖

ភ្នំពេញ៖ ស្នូរសម្លេងលាន់ឮរំពងដូចរន្ទះចេញពីតូបជួសជុលម៉ូតូមួកន្លែងផ្អេីលអស់បងប្អូនប្រជាពលរដ្ឋ ខណៈនៅសុខៗស្រាប់តែផ្ទុះធុងខ្យល់ប្រេីប្រាស់ថ្នស្អុយតែសំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួស។

 

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅតូបជួសជុលម៉ូតូ ភូមិព្រៃព្រីងជេីង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងខាងលេីជាតូបជួសជុលម៉ូតូដោយមានធុងខ្យល់សម្រាប់ផ្សារដែកផ្សេងៗ មុនពេលកេីតហេតុខណៈជាងបានឈប់សម្រាក ស្រាប់តែលាន់ឮសម្លេងផ្ទុះឡេីងដូចរន្ទះបាញ់ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ តែសំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួសនោះទេ។

...

 

ក្រោយកេីតហេតុអាជ្ញាធរចុះទៅដល់កន្លែងកេីតហេតុតែដោយសារមិនមានប៉ះពាល់ដល់អ្នកជិតខាងនិងមនុស្សរងរបួសក៏ធ្វេីការណែនាំដល់ម្ចាស់ទីតាំងបន្ថែម៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print