បុរស២នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នបណ្តាលឲ្យដួលរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូមួយគ្រឿងលឿនមិនប្រយ័ត្នក៏ដួលបោកនិងថ្នល់បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

 

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅមុខបុរីសែនមនោរម្យ ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខែពោធិ៍សែនជ័យ។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក លែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CR 6500 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនលុះមកដល់ចំណុចកេីតហេតុមិនដឹងយ៉ាងម៉េចក៏ដួលបោកនិងថ្នល់បណ្តាលឲ្យរងរបួសធ្ងន់ ទាំង២នាក់។

...

 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំបងប្អូនមកទទួល៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print