ម៉ូតូហុងដាឌ្រីមជិះបុកស្ត្រីដើរឆ្លងផ្លូវ របួសបាក់ភ្លៅម្ខាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ដេីរឆ្លងផ្លូវត្រូវម៉ូតូហុងដាឌ្រីមជិះលឿនគេចមិនទាន់ជ្រុលបុកពេញទំហឹងបណ្តាលឲ្យរងរបួសបាក់ភ្លៅម្ខាងត្រូវបានកងសង្គ្រោះ៧១១ កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៥៥នាទីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមានឈ្មោះ យ៉ាន ស្រីណាភេទស្រី អាយុ៥៣ឆ្នាំ រងរបួសបាក់ភ្លៅខាងឆ្វេង មានអាសយដ្ឋាននៅ ភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូរ ខេត្តកំពត។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញស្ត្រីរងគ្រោះដេីរឆ្លងផ្លូវជាតិលេខ៤ក្នុងទិសដៅពីជេីងទៅត្បូងខណៈជិតផុតស្រាប់តែមានម៉ូតូហុងដាឌ្រីម បេីកបរពីលិចទៅកេីតលឿនមិនប្រយ័ត្នក៏ជ្រុលបុកពេញទំហឹងបណ្តាលឲ្យស្ត្រីដេីរឆ្លងផ្លូវរងរបួសបាក់ភ្លៅខាងស្តាំ ភ្លាមនោះជនបង្កក៏លេីកម៉ូតូជិះគេចខ្លួនបាត់។

...

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានកងសង្គ្រោះ៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសមៈ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print