ខេត្តបាត់ដំបង÷កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០៧និង០០នាទីស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងក្រោមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារំាង អធិការនគរបាលស្រុកបាណន់បានដឹកនាំកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល តាគ្រាមស្រាវជ្រាវ និងនាំខ្លួនក្រុមក្មេងទំនើង១ក្រុម មានគ្នា៥ នាក់ និងម៉ូតូចំនួន ០២គ្រឿងយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបន្ទាប់ពីពួកគេបានធ្វើសកម្មភាពជិះម៉ូតូបង្ហោះនៅលើដងផ្លូវកាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ២០២៦ ។
ក្រោយពីធ្វើការសាកសួរពួកគេបានឆ្លើយសារភាពអំពីសកម្មភាពបង្កភាពអាណាធិបតេយ្យក្នុងមូលដ្ឋានដោយការបង្ហោះម៉ូតូរួចមកបានធ្វើការដកម៉ូតូរក្សាទុក០៣ខែនៅអធិការដ្ឋាននគរបាលស្រុកជាបណ្តោះអាសន្នសមត្ថកិច្ចបានអប់រំណែនាំដោយមានកំណត់ហេតុត្រឹមត្រូវ ធ្វេីពលកម្ម ហើយបានហៅអាណាព្យាបាលមកធ្វើលិខិតធានានិងធ្វើកិច្ចសន្យាអប់រំណែនាំឱ្យបញ្ឈប់រាល់សកម្មភាពពាក់ព័ន្ធបទល្មើសផ្សេងៗនិងយកទៅអប់រំនៅលំនៅឋានរៀងៗខ្លួនវិញ៕









