មុខសញ្ញាលួចទ្រព្យសម្បត្តិយ៉ាងសកម្មនៅស្រុកឯកភ្នំត្រូវបានបង្រ្កាបឃាត់ខ្លួនចំនួន០៣នាក់

ចែករំលែក៖

ខេត្តបាត់ដំបង÷មន្ត្រីស្រុកឯកភ្នំបានឲ្យដឹងនៅថ្ងៃទី ២៦ ខែកក្កដានេះថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៣:០០នាទី នៅ​ចំណុចភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង  លោកវរ​សេនីយ៍ឯក ឆាយ ម៉ាប់ អធិការនគរ​បាលស្រុកឯកភ្នំ ដឹកនាំកម្លាំងផ្នែកជំ​នាញនគរបាលយុត្តិធម៌រួមសហការជាមួយកម្លាំងនគរបាលក្រុងបាត់ដំបង ដែលមានលោវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុង ស្រាវជ្រាវនិងបង្រ្កាបបានក្រុមលួចទ្រព្យសម្បត្តិរបស់ប្រជាពល​រដ្ឋនៅក្នុងមូលដ្ឋានកាលពីថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៦ នៅចំណុចក្រុម​ទី១៧ ភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ជនសង្ស័យចំនួន ០៣នាក់នោះគឺ៖

១-ឈ្មោះសិទ្ធ វិសាល ភេទប្រុស អា​យុ​២៥ឆ្នាំមានទីលំនៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំបាត់​ដំបង ។

២-ឈ្មោះឆេង វិចិត្រ ភេទប្រុស អាយុ​២៩ឆ្នាំមានទីលំនៅភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុកឯកភ្នំបាត់ដំបង ។ 

៣-ឈ្មោះ ស៊ុំ សំអុន ភេទប្រុស អាយុ​៤២ឆ្នាំមានទីលំនៅភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង។

-វត្ថុតាងដកហូតរួមមាន

១-ម៉ូតូចំនួន ០១គ្រឿងម៉ាក Wave ពណ៌ខ្មៅស៊េរីចាស់ គ្មានផ្លាកលេខ ។

២-មួកមនុស្សស្រីចំនួន១ ដែលជន​សង្ស័យពាក់ធ្វើសកម្មភាព។ 

...

ពេលសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពួកគេបានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាព ចូលទៅលួចកាត់យកខ្សែភ្លើងពីក្នុងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅចំ ណុចខាងលើពិតមែន ហើយពេលនេះនគរបាលស្រុកបានរៀបចំកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញ ចាត់ការតាមនីតិវិធី ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print