ពិតជាសំណាងហើយដែលសមត្ថកិច្ចចុះល្បាតហើយបង្កាទប់​ស្កាត់បានទាន់ពេល បើមិនដូច្នេះទេមិនដឹងជាមនុស្សប៉ុន្មាននាក់ដែលត្រូវរងគ្រោះដោយសារអាវុធរបស់អ្នកក្លាហានគួនអ៉ី

ចែករំលែក៖

ខេត្តបាត់ដំបង÷ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង១៦.៣០នាទី លោកវរ​សេនីយ៍ឯកសេង លុច អធិការន​គរបាលស្រុកថ្មគោលដឹកនាំកម្លាំង ចុះល្បាតបង្ការទប់ស្កាត់បទល្មើស តាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រស្រុកថ្មគោល រហូតមកដល់ចំណុចផ្លូវ លំស្ថិតក្នុងក្រុមទី១៦ ភូមិតាសីឃុំ តាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង បានសង្កេតឃើញក្មេងប្រុសចំនួន០២ នាក់ ជិះម៉ូតូ០១គ្រឿង កំពុងធ្វើសកម្មភាពយកកាំបិតដងវែង០២ដើមលាក់ទុកក្នុងគុម្ពស្មៅក្បែរផ្លូវលំក្នុងគោលបំណងប៉ងធ្វើសកម្មភាពល្មើសច្បាប់អ្វីមួយ ។

ផ្តើមពីការសង្ស័យបែបនេះសមត្ថកិច្ចបាននាំខ្លួនពួកគេមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកនិងដកហូតយកនូវកាំបិ-តនោះមកជាមួយផង នោះគឺ៖
១-ឈ្មោះ ខា សុខឃីង ភេទ ប្រុស មានទីលំនៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោលនិង២-ឈ្មោះសួរ កាន់យ៉ា ភេទប្រុស មានទីលំនៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្រោយបានធ្វើការសាកសួរគេទាំងពីរនាក់បានឆ្លើយថា ខ្លួនគេយកកាំបិត(គួនអ៉ី )នេះទៅលាក់ទុកនៅទីតាំងមួយកន្លែងដូចខាងលើគឺក្នុងគោលបំ​ណងធ្វេីសកម្មភាពប្រហារទៅលេីគូរទំនាស់ណា​មួយដែលធ្វេីសកម្មភាពមកលេីខ្លួន។

នេះគឺជាសំណាង ដែលសមត្ថកិច្ចនគរបាលប្រើប្រាស់វិធានការល្បាតបង្ការទប់ស្កាត់បទល្មេីស​ រារាំងបានទាន់ ពេល​ បេីពុំដូច្នេះទេ​ មិនដឹងថា​ មានជនរងគ្រោះប៉ុន្មាននាក់ដែលត្រូវរងគ្រោះពីផ្លែកាំបិតដ៏កំណាចរបស់អ្នកក្លាហាន គួនអ៉ី?

សូមប្អូនៗយុវជនខិតខំសិក្សារៀន​សូត្រឱ្យក្លាយជាធនធានមនុស្សដ៏សំខាន់នៅក្នុងសង្គម​ កុំខំប្រឹងតែរឿងឥតប្រយោជន៍ដែលបង្កការលំបាកដល់សង្គមជាតិ។

ទោះយ៉ាងណាមកដល់ពេលនេះសមត្ថកិច្ចនគរបាលកំពុងស្នើសុំយោបល់អនុវត្តបន្តលើករណីនេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print