ទាហានអង់គ្លេសស្រវឹងស្រាបើករថពាសដែកបុករថយន្តជាច្រើនគ្រឿង

ចែករំលែក៖

ទាហានប្រយុទ្ធអង់គ្លេសពីរនាក់ដែលត្រឡប់មកពីហាងបារមួយ បានលួចរថពាសដែកមួយគ្រឿង ហើយបើកបុករថយន្តជាច្រើនគ្រឿងដែលចតនៅបន្ទាយ។
វីដេអូដែលបានបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសនៅថ្ងៃទី 25 ខែកក្កដា បង្ហាញពីរថពាសដែក Bulldog កំពុងបើកបរលឿនតាមដងផ្លូវតូចចង្អៀតមួយដែលមានរថយន្តជាច្រើនចតនៅ Camp Swinton ក្នុងយោធភូមិភាគ Tidworth ក្នុងភូមិ Perham Down ខេត្ត Wiltshire។ រថពាសដែកបានបត់ចុះឡើងៗហើយបុកជាមួយរថយន្តជាច្រើន។
ទាហាននៅក្នុងរថយន្តហាក់ដូចជាបានជាន់ល្បឿន បណ្តាលឱ្យរថយន្ត Bulldog ទម្ងន់ 15 តោនឡើងដល់ល្បឿនអតិបរមាប្រហែល 51 គីឡូម៉ែត្រក្នុងមួយម៉ោង។ យ៉ាងហោចណាស់រថយន្តភីកអាប់មួយគ្រឿង និងរថយន្ត SUV មួយគ្រឿងត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយមានការខាតបង់ប្រមាណ 100,000 ផោន (135,000 ដុល្លារ)។
ប្រភពយោធាបាននិយាយថា ទាហានពីរនាក់នៅក្នុងរថពាសដែកបានផឹកស្រានៅខាងក្រៅបន្ទាយមុនពេលត្រឡប់មកវិញនៅម៉ោងប្រហែល 1 ព្រឹក ថ្ងៃទី 25 ខែកក្កដា។ ទាហានម្នាក់កំពុងបើកបររថពាសដែក Bulldog ខណៈដែលម្នាក់ទៀតអមដំណើរគាត់ ព្រោះរថយន្តប្រភេទនេះជាធម្មតាត្រូវការក្រុមមនុស្សពីរនាក់។
បន្ទាប់មក ទាហានដែលស្រវឹងស្រាបានចតរថពាសដែក Bulldog យ៉ាងស្អាតនៅកន្លែងដែលបានកំណត់ ហើយបានត្រឡប់ទៅកន្លែងស្នាក់នៅរបស់ទាហានវិញដោយស្ងប់ស្ងាត់។ រូបភាពពីកន្លែងកើតហេតុបង្ហាញថា រថយន្តពាសដែកចតយ៉ាងស្អាត និងមិនមានការខូចខាត ហើយរថយន្តដែលចតនៅជុំវិញក៏នៅដដែល។ គ្មាននរណាម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ៕ ដោយធីរីណា

...

រូប​ថត​:Sun

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print