កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រើពេល២៤ ម៉ោងបង្ក្រាបក្រុមចោរកាច់កម៉ូតូ៣នាក់ នៅខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ÷ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឈ្មោះ មុត ភិរុណ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ បន្ទប់ជួល ផ្លូវជាតិលេខ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញបានមកដាក់ពាក្យបណ្ដឹងនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

 

ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន និងមានការសម្របសម្រួលនីតិវិធីដោយ លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញនៅថ្ងៃខែដដែល វេលាម៉ោង ០៥ និង១៥នាទីទាបភ្លឺ ត្រង់ចំណុចស្ដុបចាក់អង្រែក្រោម ភូមិវៀតណាម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល, លោកវរសេនីយ៍ឯក ចាន់ សុភាព អនុប្រធាននាយកដ្ឋានទទួលផែន លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ បានដឹកនាំសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ ជាបន្តបន្ទាប់។

 

១- ឈ្មោះ ជ័រ វាសនា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិវៀតណាម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

២-ឈ្មោះ ណេត សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ហាងសាច់អាំងបែបចិន ស្ថិតនៅ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

៣-ឈ្មោះ យ៉ាង ម៉ៅ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ បន្ទប់ជួល សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

 

ករណី លួចមានស្ថានទម្ងន់ទោស( កាច់សោកម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ សំភារៈ និងវត្ថុតាងដកហូតរួមមាន៖

 

-ម៉ូតូចំនួន០១គ្រឿង ម៉ាក Suzuki Viva ពណ៌ខ្មៅ ពុំមានស្លាកលេខ (អត់មានខោអាវ)

-ដែកសំប៉ែត ចំនួន៤

-សោម៉ូតូ ចំនួន២

-ដែកក្រវ៉ាត្រចៀក ចំនួន១។

 

បច្ចុប្បន្នជនសង្ស័យខាងលេី បានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print