នគរបាលក្រុងតាខ្មៅបន្តបង្ក្រាបបទល្មើស ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ដកហូតទ្រព្យសម្បត្តិប្រគល់ជូនម្ចាស់ដើមវិញ

ចែករំលែក៖

ខេត្តកណ្ដាល៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បន្តបង្ហាញភាពម៉ឺងម៉ាត់ក្នុងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងការដឹកនាំផ្ទាល់របស់លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបករណីអំពើលួច (ទ្រព្យសម្បត្តិ) ព្រមទាំងករណីប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៥នាក់ និងដកហូតវត្ថុតាងរួមមាន ដាវផ្លែដែកចំនួន២ដើម និងឧបករណ៍សម្រាប់ប្រើប្រាស់សារធាតុញៀនខុសច្បាប់មួយចំនួន។ ចំណែកទ្រព្យសម្បត្តិដែលជនសង្ស័យបានលួច រួមមាន ទូរទស្សន៍ម៉ាក AKAI ១គ្រឿង, ម៉ូទ័រជ្រេីឈើ ១គ្រឿង, ព្រីភ្លើង ១ និងម៉ាស៊ីនចាក់ក្បាលឌីស ១គ្រឿង ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញ និងប្រគល់ជូនម្ចាស់ដើមវិញ។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ ត្រូវបានផ្នែកជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានអះអាងថា នឹងបន្តពង្រឹងការល្បាត ការស្រាវជ្រាវ និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងតាខ្មៅប្រកបដោយភាពកក់ក្តៅ និងទំនុកចិត្ត៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print