គ្រោះថ្នាក់ចរាចរណ៍នៅតែបន្ដកេីតឡេីងដោយការធ្វេសប្រហែសរថយន្តប៉ះរថយន្ត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែ កក្កដាឆ្នាំ២០២៦នេះថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងព្រោះតែការធ្វើប្រហែសហើយអ្នកបើកបរមិនទទួលខុសត្រូវដោយគេចពីកន្លែងកើតហេតុ។

 

ប្រភពបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកជាមួយរថយន្ដនៅត្រង់ចំណុចភូមិស្លា ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ត១គ្រឿង ម៉ាក Mercedes ពណ៌ប្រផេះពាក់ផ្លាកលេខកម្ពុជា S.K.0707 អ្នកបើកបរឈ្មោះ ស៊ុន សុខនាង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិរលាំងកែន ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រួមដំណើរដោយឈ្មោះ សេង សុបញ្ញា ភេទ ប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានជួបគ្រោះថ្នាក់ចរាចរណ៍ ចន្លោះគីឡូម៉ែត្រលេខ ៣៩-៤០ ផ្លូវជាតិលេខ៤ រថយន្ដបើកបរពីទិសខាងលិច ទៅកើត ។ លុះបេីកមកដល់ចំណុចខាងលើបានប៉ះរថយន្ត១គ្រឿង ម៉ាកនីសាន់ ពណ៌សពាក់ផ្លាកលេខបាត់ដំបង 3A-1525 សណ្តោងសឺមីរុឺម៉ក់ ពាក់ផ្លាកលេខ ភ្នំពេញ4A-7071។ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានចុះរត់គេចខ្លួនពីកន្លែងកេីតហេតុ។

 

លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បញ្ជាក់ថា រថយន្ដទាំងពីគ្រឿងបើកបរក្នុងទិសដៅបញ្ច្រាសគ្នា ។ ក្នុងហេតុការណ៍ខាងលេីបណ្ដាលឱ្យរងរបួសមនុស្ស២នាក់ ស្រាលតែរថយន្ដខូចខាតរថយន្ដទាំងពីគ្រឿង ។

 

សមត្ថកិច្ចនគរបាលចរាចរណ៍បានចុះអន្ដរាគមន៍ធ្វេីការវាស់វែងនិងបាននាំយកមធ្យោបាយរថយន្ដបង្កទាំង២គ្រឿង មកកាន់អធិការដ្ឋាននគរបាលស្រុកសំរោងទង ដេីម្បីចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print