ភ្នំពេញ÷ នៅថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៤:១០នាទីទៀបភ្លឺ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ ខ្លួនជនសង្ស័យ១នាក់ពីករណីលួចនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (លួចកាត់ខ្សែភ្លើងរបស់ប្រជាពលរដ្ឋផ្ទះចាក់សោរទុកចោល) ចំណុចឃាត់លើផ្លូវលេខ៦០៨Z ភូមិ១៧ សង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោក ដែលបានប្រព្រឹត្តបទល្មើសស្ថិតនៅចំណុចផ្ទះលេខ៧២ ផ្លូវលេខ៥៩២ កែងផ្លូវលេខ៣២៧ ក្រុមទី១៣ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មន្ត្រីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថាជនសង្ស័យឈ្មោះ សឿន ឆែប ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅពុំពិតប្រាកដ ។
(មានសារធាតុញៀនក្នុងទឹកនោម) ។
វត្ថុតាងចាប់យករួមមាន៖-កង់តួប្រុសចំនួន០១ , សាក់កាដូពណ៍ប្រផេះមួយនៅក្នុងនោះមាន៖ កន្រ្តៃមានរុំក្រណាត់ចំនួន០១ , ដង្កាប់ចំនួន០៣ ធំ០២ តូច០១ , កាំបិតច្នៃផ្លែរណាមានដងឈើចំនួន០១ , កាំបិតផ្លែឡាមចំនួន០១ , កូនកាំបិតចុងស្រួច០១និងកាំបិតបុ័ងតោចំនួន០១ (ជាឧបករណ៍របស់ជនសង្ស័យសម្រាប់ធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង នៅពេលកើតហេតុ) , ខ្សែភ្លើងនិងទុយោស្ពាន់កាត់រួចច្រកនៅក្នុងសាក់កាដូពណ៍ប្រផេះ (ជារបស់ម្ចាស់ផ្ទះដែលចាក់សោរទុកចោល) ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕










