ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វេីការចាប់ឃាត់ខ្លួនជនសង្ស័យ០៤នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធ ករណីលួច ទូរស័ព្ទ ,លួចម៉ូតូ និងយកមេសោកប់រថយន្តអ្នកដទៃឲ្យរងការខូចខាតខូចខាត ។ នេះបេីយោងតាមរបាយការណ៍របស់មន្ត្រីនគរបាលខណ្ឌដង្កោ បាននាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ។
តាមការបង្ក្រាបរបស់នគរបាលខណ្ឌដង្កោ មាន០៣ករណី រួមមាន ៖ ករណីទី១អំពើ លួច (ទូរស័ព្ទដៃ) កេីតឡេីងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០២និនង២០នាទី ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិថ្ម សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ និងបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅថ្ងៃដដែល ទី១/ឈ្មោះ សាក់ បូរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅកញ្ចុះគេទុកចោល ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ២/ឈ្មោះ អ៊ុក ដារ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅកញ្ចុះគេទុកចោល ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ករណីទី២ បទល្មើសលួច (លួចម៉ូតូ) កេីតឡេីងកាលថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០៩និង១០ នាទីនៅចំណុចរោងជួសជុលម៉ូតូ ផ្លូវ១០៤ ភូមិក្រាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ហេីយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ទូច ដាណេ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិវាលកណ្ដោល ឃុំ បាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅវេលាម៉ោង១០ និង៣០នាទី ថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០២៦ ។
ករណីទី៣ ធ្វើឱ្យខូចខាតដោយចេតនា (យកមេសោកប់រថយន្ដ) បង្កឡេីងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៩និង២៧នាទី ត្រង់ចំណុចមុខបុរីទីលាង ផ្លូវបេតុង ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់នៅយប់កេីតហេតុ ដោយមានឈ្មោះ ជួប វិឆៃ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ផ្លូវបេតុង ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បច្ចុប្បន្ន នេះ ជនសង្ស័យទាំង០៤នាក់ខាងលេី កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ









