ខេត្តបន្ទាយមានជ័យ៖ ក្រុមជនសង្ស័យបងតូចបងធំធាក់យកម៉ូតូ
ចំនួន៤នាក់នៅពេលរាត្រីត្រូវបានកម្លាំងនគរបាលក្រុងឃាត់ខ្លួនបាមហើយ។
សមត្ថកិច្ចបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងប្រជាពលរដ្ឋ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០៩:០០នាទីព្រឹក ថាមានករណីធាក់យកម៉ូតូនៅចំណុចផ្សារតានង ស្ថិតក្នុងភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិមិត្ត ដឹកនាំដោយ លោកវរសេនីយ៍ត្រី គង់ សុភ័ក្ក្រ នាយប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានកំណត់មុខសញ្ញា ឈានទៅដល់ការឃាត់ជនសង្ស័យបានចំនួន០១នាក់ លុះដល់ថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ បន្តឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់បន្ថែមទៀត ។ក្រោយពីបានសួរនាំរួច ជនសង្ស័យខាងលើបានឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពធាក់យកយកម៉ូតូជនរងគ្រោះពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕
ដោយ៖ វណ្ណា










