សមត្ថកិច្ចនគរបាលបាទី និងស្រុកព្រៃកប្បាសឃាត់ ខ្លួនជនសង្ស័យ២នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿង ញៀន និងជាមុខសញ្ញាលួចឆក់ប្លន់យ៉ាងសកម្ម

ចែករំលែក៖

ខេត្តតាកែវ÷ មន្ត្រីនគរបាលស្រុកបាទីបានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកក្កដាឆ្នាំ ២០២៦នេះថា កម្លាំងសមត្ថកិច្ចស្រុកបាទីសហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលស្រុកព្រៃកប្បាសឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ជា

មុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួចឆក់ប្លន់យ៉ាងសកម្ម។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង២០និង០៥នាទី មានករណីអំពើលួចមានស្ថានទម្ងន់ទោស(ធាក់ប្លន់យកម៉ូតូ)កើតឡើងនៅចំណុចផ្លូវបេតុងក្លោងទ្វារវត្តអូរព័ទ្ធ ស្ថិតក្នុងភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ដែលបង្ក ឡើងដោយជនសង្ស័យចំនួន០២នាក់៖ ១.ឈ្មោះ ហេង សីហា ហៅគួយ ភេទប្រុស អាយុ២១ឆ្នាំ និង២.ឈ្មោះ ខុន ភ័ណ្ឌ ហៅតាន ភេទប្រុស អាយុ២៥ឆ្នាំ ជនសង្ស័យទាំង០២នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួចឆក់ប្លន់យ៉ាងសកម្ម និងប្រើប្រាស់មធ្យោបាយម៉ូតូធុនស៊ីរ៉ុស ពណ៌ស មិនស្គាល់សេរី មិនចាំស្លាកលេខ បានធ្វើសកម្មភាពធាក់ទៅលើម៉ូតូធុនហុងដាប៊ីត សេរីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១KL-៩០៩៥ របស់ជនរងគ្រោះឈ្មោះ សុំ ស្រីតុង ភេទស្រី អាយុ២៣ឆ្នាំ។

បន្ទាប់ពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ កម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានសហការចុះអន្តរាគមន៍ទៅដល់កន្លែងកើតហេតុជាក់ស្តែង។ រហូត ដល់វេលាម៉ោង២២និង៣០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ហេង សីហា ហៅគួយ រួមទាំងវត្ថុតាងម៉ូតូជនរងគ្រោះជាក់ស្តែង យកមកអធិការដ្ឋាននគរបាលស្រុកបាទីដើម្បីធ្វើការសាកសួរ ។

ជនសង្ស័យបានឆ្លើយសារភាពថាខ្លួននិងបក្ខពួកពិតជាបានធ្វើសកម្មភាពក្នុងករណីខាងលើពិតប្រាកដមែនដោយនៅពេលកន្លងមកខ្លួនធ្លាប់បានធ្វើលួចឆក់ប្លក់ទ្រព្យសម្បត្តិ(ម៉ូតូ)របស់ប្រជាពលរដ្ឋបានចំនួន ០៥ ករណីមកហើយ។

ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ , សម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជ អាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងដឹកនាំបញ្ជាពីលោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនបានជនសង្ស័យដែលពាក់ព័ន្ធចំនួន០២នាក់៖ ទី១.ឈ្មោះ ហេង សីហា ហៅគួយ(ជនដៃដល់) និងទី២.ឈ្មោះ ផន ថុល(ម្ចាស់ទីតាំងផ្ទះសំណាក់ជាមុខសញ្ញាសមគំនិត និងដកហូតវត្ថុតាងដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវីធី។

ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានអនុញ្ញាតឱ្យកម្លាំងនគរបាលយុត្តិធម៌ប្រគល់វត្ថុតាងម៉ូតូឱ្យទៅជនរងគ្រោះឈ្មោះ សុំ ស្រីតុង យកទៅប្រើប្រាស់វិញតាមតម្រូវការ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print