ភ្នំពេញ៖ សម្តេច ម៉ែន សំអន បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលជំរុញឱ្យស្រ្ដី បន្ដពង្រឹង និងពង្រីកការកសាងសមត្ថភាពត្រូវបណ្តុះ បណ្តាលជំនាញភាពជាអ្នកដឹកនាំ និងចំណេះដឹងផ្នែកឌីជីថល ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានបញ្ជាក់បែបនេះ ក្នុងកិច្ចប្រជុំតាមប្រពន្ធ័ហ្សូម បូកសរុបលទ្ធការងាររបស់សមាគម នារីប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ គ្រប់សាខា ក្រសួង-ស្ថាប័ន និង២៥រាជធានី-ខេត្ត និងតាមប្រព័ន្ធហ្សូម សរុបជាង១០០០ នាក់ នៅព្រឹកថ្ងៃចន្ទ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ត្រូវនឹង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា៖ នៅក្នុងអណត្តិទី៧ ក្រោមការដឹកនាំប្រកប ដោយ ថា មពល និងទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគោលនយោ បាយលើកស្ទួយនិងគាំទ្រស្ត្រីនៅគ្រប់លំដាប់ថ្នាក់ត្រូវ បានបន្តរឹតតែពង្រឹងយ៉ាងរឹងមាំ តាមរយៈយុទ្ធសាស្ត្របញ្ច កោណ-ដំណាក់កាលទី១ ។ សម្តេចធិបតី តែងតែ បានគូស បញ្ជាក់យ៉ាងច្បាស់ អំពីការបង្កើនកលានុវត្តភាពដល់ស្ត្រី ការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងសមត្ថភាពឌីជីថល សេដ្ឋកិច្ចរបស់ស្ត្រី ព្រមទាំងការការពារសិទ្ធិ សុខុមាលភាពស្ត្រី និងកុមារនៅគ្រប់កាលៈទេសៈ។
ដើម្បីប្រែក្លាយអនុសាសន៍ដឹកនាំឱ្យក្លាយទៅជា លទ្ធផលជាក់ស្តែង សម្រាប់ទិសដៅអនុវត្តបន្តក្នុងឆមាសទី២ ឆ្នាំ ២០២៦ នេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានស្នើឲ្យថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍គ្រប់លំដាប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់លើចំណុចគន្លឹះមួយចំនួនដូចខាងក្រោម៖ ១.ពង្រឹង និងពង្រីកការកសាងសមត្ថភាពស្ត្រី ត្រូវបន្តរៀប ចំ វគ្គបណ្តុះបណ្តាលជំនាញ ភាពជាអ្នកដឹកនាំ និងចំណេះ ដឹងផ្នែកឌីជីថល ដល់បណ្តាញស្ត្រីនៅមូលដ្ឋាន ដើម្បីប្រៀប ចំស្ត្រីឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមប្រកួតប្រជែង និងឈរឈ្មោះបោះឆ្នោតនាពេលខាងមុខ។ ២.បន្តពង្រឹងបណ្តាញសមាគម នៅថ្នាក់មូលដ្ឋាន៖ចុះជាប់ជាមួយប្រជាពលរដ្ឋ ជាពិសេស ស្ត្រី និងកុមារងាយរងគ្រោះ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមបានទាន់ពេលវេលា និងរួមចំណែកលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ និងការជួញដូរមនុស្ស។ ៣.រក្សាសាមគ្គីភាព និងកិច្ចសហការ ពង្រឹងកិច្ចសហការល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអង្គការដៃគូ ដើម្បីឱ្យសកម្ម ភាពរបស់សមាគមប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។៤.ស្ត្រីនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវខិតខំអនុវត្តសម្រេចឱ្យបាននូវជោគជ័យ នៃសេចក្តីសម្រេច ផែនការសកម្មភាព របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងគណៈចលនាស្ត្រី ដើម្បីចូលរួមក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អណត្តិទី៦ ឆ្នាំ២០២៧ នាពេលខាងមុខ ៕
ដោយ៖ សំរិត









