នគរបាលស្រុកសំរោងទងបង្ក្រាបចោរមានជំនាញខាងលួចខ្សែភ្លើងនៅតាមទីតាំងអគារទុកចោលនិងអគាររោងចក្រ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ ដោយអនុវត្តតាមបទបញ្ជារបស់លោក

ឧត្ត​មសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ និង មានកា​រចង្អុរប​ង្ហាញដោយលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នង​កា​ររង​ទទួលផែនការងារព្រហ្មទណ្ឌ និងការដឹកនាំពីលោ​កឧត្តមសេនីយ៍ត្រី រស់​ រដ្ឋា​ ស្នងការរងទទួលដឹកនាំការិ​យាល័យព្រហ្មទណ្ឌកំរិតស្រាល​ លោ​កវរសេនីយ៍​ឯ​ក​ ឃុត​ សុផល​ អធិការនគរបាលស្រុ​កសំរោងទង​ បានដឹកនាំស្រាវជ្រាវករណីក្រុមចោរ​លួ​ចតាមអគាររោ​ងចក្រ​ និងអគារទុកចោល(ខ្សែបណ្ដាញនិងគ្រឿងអ​គ្គីស​នី​)។

​ជាក់ស្ដែងនៅថ្ងៃទី២៧ ខែកក្កដា​ ឆ្នាំ២០២៦​ វេលាម៉ោ​ង​៤÷៣០​នាទីទាបភ្លឺកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកសហ​ការជាមួយកម្លាំងប៉ុស្តិ៍ត្រពាំងគង​ និងសន្តិសុខ បានឃា​ត់ឈ្មោះ ជួន វីត ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅបន្ទ​ប់ជួលភូមិដំណាក់ជ័យ​ ឃុំព្រះនិពាន្វ​ ស្រុកគងពិសី​ ម​ក​ពីភូមិសំរោង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោ​ធិ៍​សាត់ ដែលបានចូ​លមកលួចកាត់ខ្សែភ្លើងក្នុងបន្ទប់ប៊ូប៊ីនភ្លើងក្នុងការដ្ឋានសាងសង់រោ​ងចក្រខាងត្បូងភូមិត្រពាំ​ងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ក្រោយប្រតិបត្ដិការឃាត់ខ្លួន​ជនសង្ស័យបាន​បានឆ្លើយសារ​ភា​ពក្រុមខ្លួនមានបក្ខពួកនិងបានដាក់​ផែនកា​រ ចុះមកលួចកាត់ខ្សែភ្លើ​ងតាមអគារទុកចោលនិងអគា​រកំពុ​ងតែសាងសង់​ដោយមានបក្ខពួក៤​នាក់កំពុងតែ​បន្តស្នាក់​ស្រុកគងពិ​សី​និងបន្ដសហការស្រាវជ្រាវឃា​ត់​ខ្លួ​ន បាន៖

​ ១◇ឈ្មោះ​ ធី ថុង ភេទប្រុស​ អា​យុ​២០ឆ្នាំ​ នៅភូមិសំ​ពៅលូន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
​ ២◇ឈ្មោះ​ គីម វណ្ណនី ភេទប្រុ​ស​ អាយុ​២៥ឆ្នាំ​ ស្រុ​កកំណើតភូមិជាំក្សាន្ត ឃុំអូរជុញ ស្រុកមរកត ខេត្តព្រះវិហារ ស្នាក់នៅភូមិដើមអង្រ្គង ឃុំអង្គពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
​ ៣◇ឈ្មោះ​ បូ ឡេន​ ភេទប្រុស​ អាយុ​ ៤១ឆ្នាំ​ ស្រុក​កំណើតភូមិចំកា​រឃ្លៃ ឃុំស្វាយជ្រុំ ស្រុករលាផ្អៀរ ខេ​ត្តកំពង់ឆ្នាំង ស្នាក់នៅភូមិអូរទំពូ​ង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
៤◇ឈ្មោះ វ​ ភេទប្រុស អាយុ​ប្រហែល​២៥ឆ្នាំមិនស្គាល់ទីលំនៅ ( គេចខ្លួន )

សមត្ថកិច្ចធ្វេីការដកហូតវត្ថុតាងរួមមាន ម៉ូទ័រកាត់ចំនួន​ ​១​ កូនកាំបិត​ចុចចំនួន១​ ដង្កាប់ ចំនួន​៤ ម៉ាលែត១​ កន្រ្តៃចំនួន ២ កូនសោរមួយចំនួន និង ម៉ូតូ១គ្រឿង ។
បច្ចុប្បន្នជំនាញ​បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print