ខេត្តកំពង់ស្ពឺ÷ ដោយអនុវត្តតាមបទបញ្ជារបស់លោក
ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ និង មានការចង្អុរបង្ហាញដោយលោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ និងការដឹកនាំពីលោកឧត្តមសេនីយ៍ត្រី រស់ រដ្ឋា ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានដឹកនាំស្រាវជ្រាវករណីក្រុមចោរលួចតាមអគាររោងចក្រ និងអគារទុកចោល(ខ្សែបណ្ដាញនិងគ្រឿងអគ្គីសនី)។
ជាក់ស្ដែងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៤÷៣០នាទីទាបភ្លឺកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍ត្រពាំងគង និងសន្តិសុខ បានឃាត់ឈ្មោះ ជួន វីត ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិដំណាក់ជ័យ ឃុំព្រះនិពាន្វ ស្រុកគងពិសី មកពីភូមិសំរោង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដែលបានចូលមកលួចកាត់ខ្សែភ្លើងក្នុងបន្ទប់ប៊ូប៊ីនភ្លើងក្នុងការដ្ឋានសាងសង់រោងចក្រខាងត្បូងភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្រោយប្រតិបត្ដិការឃាត់ខ្លួនជនសង្ស័យបានបានឆ្លើយសារភាពក្រុមខ្លួនមានបក្ខពួកនិងបានដាក់ផែនការ ចុះមកលួចកាត់ខ្សែភ្លើងតាមអគារទុកចោលនិងអគារកំពុងតែសាងសង់ដោយមានបក្ខពួក៤នាក់កំពុងតែបន្តស្នាក់ស្រុកគងពិសីនិងបន្ដសហការស្រាវជ្រាវឃាត់ខ្លួន បាន៖
១◇ឈ្មោះ ធី ថុង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិសំពៅលូន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
២◇ឈ្មោះ គីម វណ្ណនី ភេទប្រុស អាយុ២៥ឆ្នាំ ស្រុកកំណើតភូមិជាំក្សាន្ត ឃុំអូរជុញ ស្រុកមរកត ខេត្តព្រះវិហារ ស្នាក់នៅភូមិដើមអង្រ្គង ឃុំអង្គពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
៣◇ឈ្មោះ បូ ឡេន ភេទប្រុស អាយុ ៤១ឆ្នាំ ស្រុកកំណើតភូមិចំការឃ្លៃ ឃុំស្វាយជ្រុំ ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង ស្នាក់នៅភូមិអូរទំពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
៤◇ឈ្មោះ វ ភេទប្រុស អាយុប្រហែល២៥ឆ្នាំមិនស្គាល់ទីលំនៅ ( គេចខ្លួន )
សមត្ថកិច្ចធ្វេីការដកហូតវត្ថុតាងរួមមាន ម៉ូទ័រកាត់ចំនួន ១ កូនកាំបិតចុចចំនួន១ ដង្កាប់ ចំនួន៤ ម៉ាលែត១ កន្រ្តៃចំនួន ២ កូនសោរមួយចំនួន និង ម៉ូតូ១គ្រឿង ។
បច្ចុប្បន្នជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ដោយ៖ សុរិយា










