ឃាត់ខ្លួនជនសង្ស័យ២នាក់ភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្រ្តីជនរងគ្រោះ ក្នុងភូមិសាស្រ្ដខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង២០៖៣៦នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ត្រង់ចំណុចផ្លូវលេខ៥៦៦ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធនឹង​ករណី​ លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) នៅថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០២៦ ត្រង់ចំណុចផ្លូវលេខ៣១៣ កែងផ្លូវលេខ ៥៦៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើមានឈ្មោះ៖
-ឈ្មោះ សួង តារ៉ាស័ក្កិ ហៅ សាក់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ។
-ឈ្មោះ សុន រដ្ឋា ហៅ ឈីត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ។

សម្ភារៈដកហូតរួមមាន៖ ម៉ូតូ ០១គ្រឿងម៉ាក ហុងដា សង់សេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1LO-4587។

បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើ យកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print