នគរបាលខណ្ឌទួលគោកឃាត់ខ្លួនជនសង្ស័យ៧នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ÷ មន្ត្រីនគរបាលខណ្ឌទួលគោកបានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានចុះធ្វើរដ្ឋបាលនៅម្ដុំផ្សារដើមគរហើយបានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន។

មន្ត្រីនគរបាលបានឲ្យដឹងថា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោងប្រហែល១០:៣០នាទីព្រឹក កម្លាំង​នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការចុះរដ្ឋបាលនៅចំណុចបណ្តោយផ្លូវលេខ២៣៤ហ្សិត ក្រុមទី១៣ ភូមិ០៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

ជាលទ្ធផលបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០៧ នាក់ ក្នុងករណី០២ផ្សេងគ្នា។ករណីទី១ ៖ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

*ជនសង្ស័យ:
១-ឈ្មោះ ម៉ន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅពុំពិតប្រាកដ ។
២-ឈ្មោះ អ៉ន សុផានិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។
វត្ថុតាងចាប់យករួមមាន៖
-ថ្នាំ្ញញៀនចំនួន០៤កញ្ចប់,ថង់ប្លាស្ទិចចំនួន០១ (ចាប់យកពីឈ្មោះ ម៉ន សំណាង) ។
-ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក IPHONE 7 ពណ៌ខ្មៅ មានស៊ីមលេខ៖ 097 62 95 572 ។

ករណី​ទី២ ៖ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដោយឃាត់ជនសង្ស័យ:
១-ឈ្មោះ ពយ ណាក់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅពុំពិតប្រាកដ ។
២-ឈ្មោះ សៀង សុខថាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។
៣-ឈ្មោះ វ៉ែន លីហេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។
៤-ឈ្មោះ គាត ពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។
៥-ឈ្មោះ យ៉េត ចិន្តា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។
វត្ថុតាងចាប់យករួមមាន៖​ គ្មាន

បច្ចុប្បន្នជនសង្ស័យចំនួន០៧ខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌ ទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print