ខេត្តបាត់ដំបង÷ មន្ត្រីនគរបាលខេត្តបាត់ដំបងបានឱ្យនៅថ្ងៃទី២៨ខែកក្កដានេះថា បុរសជាជនសង្ស័យម្នាក់ពាក់ព័ន្ធការលួចកាត់ខ្សែភ្លើងសូឡាត្រូវបានសមត្ថកិច្ចនគរបាលស្រុករតនៈមណ្ឌល ឃាត់ខ្លួនបាននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ទោផាន់ ឡុង អអធិការស្តីទីនគរបាលស្រុករតនមណ្ឌល ដឹកនាំកម្លាំងផ្នែកជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ ស្រាវជ្រាវនិងបង្រ្កាបករណីលួចកាត់យកខ្សែភ្លេីងសូឡា Solar មួយកន្លែងស្ថិតនៅចំណុចរោងចក្របាត់ដំបងខនស៍ស៉ីមេន ស្ថិតក្នុងភូមិដូនមាយ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបងបន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះជាដើម បណ្ដឹងឈ្មោះ ជួប ស៉ីម ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង (ជាតំណាងបុគ្គលិកក្រុមហ៊ុនបាត់ដំបងខនស៍ស៉ីមេន) ពីករណីខាងលេី។
ជនសង័្សយដែលឃាត់ខ្លួនឈ្មោះ ព្រឿម វិត ភេទប្រុសអាយុ៣៦ឆ្នាំទីលំនៅ បច្ចុប្បន្នភូមិព្រៃអំពរ ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
-វត្ថុតាងដកហូតរួមមាន៖
-ខ្សែភ្លើងសូឡាចំនួន ៧,០៦០ម៉ែត្រ
-ពិលចំនួន០១
-រណាអាដែក ចំនួន០១
-កាំបិតខ្វែវ ចំនួន០១
-ការ៉ុងចំនួន០៣
សមត្ថកិច្ចបានសាកសួរជនសង្ស័យខាងលេីបានឆ្លើយសារភាពថាខ្លួនគេបានធ្វើសកម្មភាពចូលលួចកាត់ខ្សែភ្លើងសូឡាក្នុងរោងចក្របាត់ដំបងខន៍ស៉ីមេនបានចំនួន០៣លើកចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ រហូតមកពិតប្រាកដម៉ែន។
បច្ចុប្បន្នជនសង្ស័យកំពុងបន្តការរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តតាមនីតិវិធីច្បាប់ រីឯខ្សែភ្លេីងប្រគល់ជូនជនរងគ្រោះវិញ៕
ដោយ៖ សុរិយា










