ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយរំពារបង្រ្កាបមុខសញ្ញាចោរឆក់ទូរស័ព្ទដៃបានភ្លាមក្រោយធ្វេីសកម្មភាពឆក់ នាថ្ងៃអង្គារ ទី២៨ ខែកក្ដដាឆ្នាំ២០២៦ នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិធ្លក ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខែត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបានទទួលព័ត៌មានតាមរយៈលេខ ទាន់ហេតុការណ៍មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ជិះម៉ូតូម៉ាកហុងដាC125ពណ៌ខ្មៅឆ្នាំ២០២៥ស្លាកលេខភ្នំពេញ 1LM-5318 ជិះម៉ូតូតាមជនរងគ្រោះឈ្មោះ ចេង ស្រីលី ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិចចិប ឃុំស្វាយចចិប ស្រុកបសេដ្ឋ រួចធ្វេីសកម្មភាពឆក់ទូរស័ព្ទតែម្ដង ខណៈជនរងគ្រោះជិះម៉ូតូបកក្រោយពីរោងចក្រត្រលប់ទៅផ្ទះវិញ ដោយទូរស័ព្ទដៃដាក់ក្នុងហោប៉ាវក្រោយ (IPhone13ពណ៌ស) ឆក់រួចបានជិះគេចខ្លួន។
ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលបានចេញអន្តរាគមន៍ប្រដេញតាមស្ទាក់ឃាត់ខ្លួនជាក់ ស្ដែងរួមជាមួយវត្ថុតាងទូរស័ព្ទដៃរបស់ជនរងគ្រោះ។ ជនសង្ស័យមានឈ្មោះ សេង តី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិត្រពាំងផ្លុង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ បាន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ចំណែកទូរស័ព្ទដៃម៉ាក iphone 13បានប្រគល់ជូនជនរងគ្រោះ (ចេង ស្រីលី) វិញ ៕
ដោយ៖ សុរិយា










