សង្ស័យបើកបររថយន្តស៊េរីទំនើបក្នុងស្ថានភាពស្រវឹងបណ្ដាលឲ្យបុកអ្នកជិះម៉ូតូស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ តាមសេចក្តីរាយការណ៍នានាកាលពីរសៀលម្សិលមិញ ថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍សែនរន្ធត់មួយបានកើតឡើងកណ្ដាលក្រុងពោធិ៍សាត់បណ្ដាលឲ្យមានមនុស្សម្នាក់ស្លាប់ភ្លាមៗ រួមទាំងរងការខូចខាតម៉ូតូ រថយន្ត និងទ្រព្យសម្បត្តិសាធារណៈផងដែរ ។

 

សេចក្តីរាយការណ៍ដដែលឲ្យដឹងទៀតថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមានមនុស្សស្លាប់ដែលគេសង្ស័យថាអ្នកបើកបររថយន្តផឹកស៊ីស្រវឹងស្រាជោកជាំនេះ គឺនៅវេលាទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅលើកំណាត់ផ្លូវកៅស៊ូ១ខ្សែ ស្ថិតនៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង/ខេត្តពោធិ៍សាត់ ។

 

ប្រភពរាយការណ៍បន្តទៀតថា អ្នកបើកបររថយន្តម៉ាក BYD ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CI-7030 សង្ស័យស្រវឹងស្រាជោកជាំខាងលើឈ្មោះ មាស កុម្ភៈ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិស្ពានថ្ម សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ។ ចំណែកភាគីជនរងគ្រោះ(ស្លាប់)ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគី វីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ ឈ្មោះ សួន ទែល ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ។

...

 

ប្រភពរាយការណ៍បញ្ជាក់បន្ថែមទៀតថា មានអ្នកឃើញហេតុការណ៍ក៍ដូចជាកាមេរ៉ាសុវត្ថិភាព អ្នកបើកបររថយន្តបង្កហេតុធ្វើដំណើរក្នុងទិសដៅពីជើងឆ្ពោះទៅទឹសខាងត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុបានបុកអ្នកជិះម៉ូតូស្របទិសគ្នាពេញទំហឹង រួចរុញម៉ូតូរួមទាំងមនុស្សទៅបុកផ្ទុប់ជាមួយបង្គោលសូឡា ។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងម៉ូតូបណ្ដាលឲ្យមានមនុស្សស្លាប់ រងការខូចខាតម៉ូតូ រថយន្ត បង្គោលភ្លើងសូឡាបំភ្លឺផ្លូវនេះ វត្ថុតាងម៉ូតូ រថយន្តបង្ក រួមទាំងជនបើកបរបង្កហេតុ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កំពុងបន្តនីតិវិធី ៕ ដោព៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print