កម្លាំងជំនាញ ចុះសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀត ឃាត់ខ្លួនជនសង្ស័យបាន០២ នាក់ ករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្តាល៖ ព្រឹកថ្ងៃ២៩ខែកក្កដាឆ្នាំ២០២៦នេះមន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងឲ្យដឹងថា នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ សមត្ថកិច្ចបានបង្ក្រាបករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដោយឃាត់ខ្លួនជនសង្ស័យ២នាក់៖

 

១- ឈ្មោះ សុខ សារ៉ី ភេទ ប្រុស អាយុ ៤៩ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។

២- ឈ្មោះ រី សុខរ៉ាត់ ភេទ ប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)

 

ប្រភពឲ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំកើតហេតុប្រជាពលរដ្ឋល្អបានរាយការណ៍មកកម្លាំងសមត្ថកិច្ចស្រុកកណ្តាលស្ទឹង មានមុខសញ្ញាកំពុងតែធ្វើសកម្មភាពប្រេីប្រាស់ថ្នាំញៀន នៅចំណុចផ្ទះឈ្មោះ សុខ សារ៉ី ស្ថិតនៅភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ពេលដែលទទួលបានព័ត៌មាននេះភ្លាម កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនស្រុកកណ្ដាលស្ទឹង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀត បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ក៏បានឃើញជនសង្ស័យទាំង២នាក់ខាងលើកំពុងនៅក្នុងផ្ទះ។

 

ពេលឃើញកម្លាំងសមត្ថកិច្ចភ្លាម ស្រាប់តែជនសង្ស័យម្នាក់ឈ្មោះ រី សុខរ៉ាត់ ក៏បានព្យាយាមរត់គេចខ្លួនចេញពីក្នុងផ្ទះ។ ឃើញដូចនោះកម្លាំងសមត្ថកិច្ចបានរត់ដេញតាម។ ស្រាប់តែជនសង្ស័យបានបោះថ្នាំញៀនចោលខាងក្រៅផ្ទះ។ ពេលនោះកម្លាំងសមត្ថកិច្ចក៏បានដេញតាមហេីយធ្វេីការឃាត់ខ្លួនសួរនាំ និងនាំមកចង្អុល បង្ហាញថ្នាំញៀនដែលខ្លួនបោះចោល ក៏បានរកឃើញថ្នាំញៀនចំនួន០១កញ្ចប់តូច ដែលជនសង្ស័យបានបោះចោល ភ្លាមៗនោះកម្លាំងសមត្ថកិច្ចយើងក៏បាននាំខ្លួនជនសង្ស័យទាំងពីរនាក់រួមនឹងវត្ថុតាងមកកាន់ផ្នែកជំនាញដើម្បីសួរនាំបន្ត។

 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ រី សុខរ៉ាត់ បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន០១កញ្ចប់តូចនេះពិតជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះតាមរយៈលេខទូរស័ព្ទ (មិនចាំលេខ នៅម្តុំទឹកថ្លា ខណ្ឌដង្កោ) ដេីម្បីយកមកប្រើប្រាស់ ក្រៅពីប្រេីប្រាស់ថ្នាំញៀនខ្លួនមិនដែលបានប្រព្រឹត្តបទល្មើស លួច ឆក់ ប្លន់ អ្វីឡើយ។

 

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print