នាយករដ្ឋមន្ត្រី ឱ្យខាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយពន្ធដារ ដើម្បីពន្លឿនបញ្ហាការកកស្ទះក្នុងការចេញវិញ្ញាបនបត្រជូនប្រជាពលរដ្ឋ 

ចែករំលែក៖

ខេត្តកណ្តាល ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា មានប្រសាសន៍ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយពន្ធដារ ដើម្បីពន្លឿនបញ្ហាការកកស្ទះក្នុងការចេញវិញ្ញាបនបត្រ។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កម្មសិទ្ធិដីធ្លីស្របច្បាប់ គឺជាមូលដ្ឋាននៃជីវិត ដែលមិនមែនត្រឹមតែជាទ្រព្យសម្បត្តិប៉ុណ្ណោះទេ គឺជាមូលដ្ឋាននៃជម្រក មូលដ្ឋាននៃអាជីវកម្ម មូលដ្ឋាននៃការវិនិយោគ និងជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ។

សម្តេចបន្តថា ៖ ការបញ្ចប់ការវាស់វែងដីធ្លី និងចែកវិញ្ជាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកណ្ដាលនាពេលនេះ គឺជាការបញ្ចប់នូវភាពមិនច្បាស់លាស់ និងហានិភ័យនៃវិវាទដីធ្លី ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ខណៈអញ្ជើញជាអធីបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ២៣ ០៦៧បណ្ណ ស្ថិតនៅឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print