រថយន្ដបេីកបុករះម៉ូតូនិងជញ្ជាំងផ្ទះប្រជាពលរដ្ឋរងរបួសធ្ងន់៤នាក់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តម៉ាកISUZU D-MAX រេចង្កូតទៅបុកម៉ូតូដែលជិះបញ្ច្រាសទិសគ្នាបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៤នាក់ ហេីយរថយន្តបន្តទៅបុកជញ្ជាំងផ្ទះបងប្អូនប្រជាពលរដ្ឋរងការខូចខាត។ ជនរងគ្រោះត្រូវបានកងសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ភូមិទួលកី  សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះទី១មានឈ្មោះ ខឹម សុខេម ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសជើងខាងឆ្វេង និងដៃខាងឆ្វេង មានអាសយដ្ឋាននៅភូមិចំបក់ប្រាសាទ ឃុំ ក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះទី២មានឈ្មោះ វ៉ាត សុយ៉ាត  ភេទប្រុស អាយុ១៩ឆ្នាំ រងរបួស នៅលើផ្ទៃមុខ និងចុកក្រលៀន មានអាសយដ្ឋាននៅភូមិចំបក់ប្រាសាទ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញម៉ូតូ២គ្រឿងមានគ្នា៤ជិះធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងចេញពីវត្តជន្លង់ម្លូឆ្ពោះទៅផ្លូវជាតិលេខ៣ លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ISUZU D-MAX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BL-2338 បេីកលឿនរេចង្កូតទៅបុករះម៉ូតូទាំង២គ្រឿងនិងកិនអូសមួយគ្រឿងជាប់ក្រោមរថយន្តបណ្តាលឲ្យរងរបួសធ្ងន់៤នាក់ ហេីយរថយន្តបន្តទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ។

ក្រោយកេីតហេតុជនរងគ្រោះ២នាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ចំណែកជនរងគ្រោះ០២នាក់ទៀតខាងមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងជួយដឹកបញ្ជូនទៅមន្ទីរពេទ្យ។

...

ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយកទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print