ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់នៃ ក្រុមហ៊ុន Minebea Mitsumi Inc. សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការវិនិយោគបន្ថែមនៅកម្ពុជា

ចែករំលែក៖

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២៦បានទទួលជួបពិភាក្សាការងារជាមួយគណៈគ្រងជាន់ខ្ពស់របស់ ក្រុមហ៊ុន Minebea Mitsumi Inc. ដឹកនាំដោយ លោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិ (CEO) ដោយមានការចូលរួមអមពីសំណាក់ លោក ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជានៃ ក.អ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃ ក.អ.ក. មួយចំនួនផងដែរ។

 

ជំនួបពិភាក្សាការងារនេះត្រូវបានរៀបចំឡើងក្នុងបរិយាកាសស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការខ្ពស់ ដោយផ្តោតសំខាន់លើការវាយតម្លៃខ្ពស់ចំពោះដំណើរការអាជីវកម្មនាពេលកន្លងមក និងការពិភាក្សាអំពីទិសដៅយុទ្ធសាស្ត្រ ក្នុងការបន្តពង្រីកការវិនិយោគបន្ថែមរបស់ក្រុមហ៊ុន Minebea Mitsumi នៅព្រះរាជាណាចក្រកម្ពុជា។

...

 

ជំនួបនាព្រឹកនេះ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាង រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនពីបរទេស ជាពិសេសក្រុមហ៊ុនវិនិយោគធំៗពីប្រទេសជប៉ុន។ គម្រោងក្នុងការបន្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុន Minebea Mitsumi Inc. នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យឈានទៅរកការអភិវឌ្ឍប្រកបដោយចីរភាព បច្ចេកវិទ្យាទំនើប និងការទាក់ទាញវិនិយោគិនអន្តរជាតិដទៃទៀតមកកាន់កម្ពុជាបន្ថែមទៀត៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print