ខេត្តកណ្តាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការជំរុញ និងពន្លឿនការវាស់វែង ព្រមទាំងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ និងផ្តល់ភាពកក់ក្តៅពិតប្រាកដក្នុងការកាន់កាប់ដីធ្លី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់បណ្ណដីធ្លីជូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយសម្រេចបានរហូតដល់ជាង ៧លានប័ណ្ណរួចមកហើយ ដែលនេះជាសមិទ្ធផលដ៏ធំធេងក្នុងការធានាសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ និងចូលរួមអបអរសាទរចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយប្រជាពលរដ្ឋរស់នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៣,០៦៧ បណ្ណ។
ទន្ទឹមនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលមានគោលដៅពន្លឿនការវាស់វែង និងបញ្ចប់ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ឲ្យបានរួចរាល់នៅក្នុងឆ្នាំ២០២៧ ខាងមុខនេះ៕
ដោយ ៖ សិលា














