ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សូមចូលរួមរំលែកមរណៈទុក្ខដ៍សែនក្រៀមក្រំជាទីបំផុត ជូនចំពោះប្អូនស្រី គឿន ប៉ុន្នី ចំពោះមរណភាពរបស់ ប្អូនប្រុស គួច លីមហាន បុគ្គលិកផ្នែកភូមិសាស្ត្រ នៃមន្ទីរពិសោធន៍សំណង់ និងសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជាឧត្តមស្វាមីរបស់ប្អូនស្រី ដែលបានទទួលមរណភាពនៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣:៣០នាទីយប់ ក្នុងជន្មាយុ ៣៥ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយ ស្ត្រីឈ្មោះ សាម មុីជូ ។
សូមបញ្ជាក់ថា ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ប្រាប់ទៅស្ត្រីឈ្មោះ សាម ម៉ីជូ ឈប់ព្យាយាមរត់គេចខ្លួនទៅ ហើយចូលខ្លួនសារភាព។
លោកស្នងការបញ្ជាក់ទៀតថា សមត្ថកិច្ចបានបិទច្រកអស់ហើយ ហើយសមត្ថកិច្ចជំនាញកំពុងតាមចាប់ខ្លួន ព្រមទាំងអ្នកគប់គិតជួយលាក់បំពួន។
បងប្អូនមានតម្រុយព័ត៌មានរបស់ស្ត្រីរូបនេះ ជួយផ្តល់ទៅសមត្ថកិច្ច ៕
ដោយ ៖ សិលា










