បណ្ឌិត គិន ភា ៖ «ភាពច្រំដែលនៃសោកនាដកម្មលើដងផ្លូវនៅតែបន្តគម្រាមកំហែងដល់យុត្តិធម៌សង្គម»

ចែករំលែក៖

ភ្នំពេញ ៖ មិនមែនជាលើកទីមួយទេ ដែលគ្រោះថ្នាក់ចរាចរណ៍សាហាវៗជាច្រើន តែងតែបង្កឡើងដោយអ្នកមានលុយនិងអ្នកមានមុខមាត់ក្នុងសង្គមមួយចំនួនតូច ហើយពួកគេកម្រចេញមុខទទួលខុសត្រូវចំពោះវិនាសកម្មដែលខ្លួនបានបង្កភ្លាមៗណាស់។ សោកនាដកម្មខ្លះ ទាល់តែមានអន្តរាគមន៍ផ្ទាល់ពីនាយករដ្ឋមន្ត្រី តាំងពីសម័យសម្តេចតេជោ រហូតដល់សម័យសម្តេចធិបតី ទើបអាចនាំខ្លួនជនបង្កមកទទួលខុសត្រូវតាមផ្លូវច្បាប់បាន។ នេះជាការលើកឡើងពី លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ។

លោកបណ្ឌិតបន្តថា ៖ រីឯរឿងសំណងវិញ មិនដឹងថាជនរងគ្រោះទទួលបានដោយយុត្តិធម៌ដែរឬយ៉ាងណាទេ? ហើយការទទួលទោសព្រហ្មទណ្ឌដាក់ពន្ធនាគារវិញ ក៏មិនដឹងថាដេកគុកពិតប្រាកដឬយ៉ាងណានោះដែរ? អ្នកខ្លះចេញមកសារភាពដោយភ្ជាប់ជាមួយឯកសារពេទ្យថាជាមនុស្សវិកលចរិត ប៉ុន្តែតែពីរបីឆ្នាំក្រោយមក បែរជាលេចមុខជ្រងោរៀបការយ៉ាងអធិកអធមទៅវិញ។ ជនរងគ្រោះខ្លះ ត្រូវចំណាយពេលរាប់ឆ្នាំនៅតែមិនទាន់អាចទទួលបានសំណងពីជនបង្ក និងយុត្តិធម៌ពីច្បាប់។ រាស្ត្រក្រីក្រពិតជាអភ័ព្វពេកហើយ។

យើងមិនគួរបណ្ដែតបណ្ដោយឱ្យសង្គមយើង បន្តមានស្ថានភាពបែបនេះកើតឡើងដដែលៗទៀតនោះទេ។ បើស្ថានភាពនេះមិនត្រូវបានផ្លាស់ប្តូរទេ ទំនុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធច្បាប់ យុត្តិធម៌សង្គម និងអាជ្ញាធរ នឹងបន្តធ្លាក់ចុះរហូតដល់លំបាកស្តារឡើងវិញ។ កាលណាគម្លាតសង្គម និងអយុត្តិធម៌កាន់តែរីកធំ រាស្ត្រនឹងកាន់តែអស់សង្ឃឹមចំពោះអនាគតខ្លួនឯង រួមផ្សំនឹងសម្ពាធសេដ្ឋកិច្ចគ្រួសារផងនោះ ទំហំនៃការបែកបាក់និងភាពប្រេះឆាក្នុងសង្គម ពិតជាលំបាកប៉ាន់ស្មានណាស់។

ហេតុនេះ សូមអាជ្ញាធរពាក់ព័ន្ធមេត្តាមានវិធានការផ្លូវច្បាប់ និងអនុវត្តច្បាប់ប្រកបដោយយុត្តិធម៌ តម្លាភាព ប្រសិទ្ធភាព ស្មើភាព និងគ្មានការរើសអើង ដោយត្រូវតែនាំខ្លួនជនបង្កមកទទួលខុសត្រូវតាមច្បាប់ឱ្យបាន ទើបសង្គមយើងមានយុត្តិធម៌ សន្តិភាព សុខដុមរមនា ហើយប្រជាពលរដ្ឋមានភាពកក់ក្ដៅក្រោមដំបូលច្បាប់ និងការដឹកនាំរបស់រាជរដ្ឋាភិបាល។ ប្រជាពលរដ្ឋប្រគល់អំណាចជូនរាជរដ្ឋាភិបាល គឺគ្មានប្រាថ្នាអ្វីក្រៅពីអាចរស់នៅក្នុងភាពជាមនុស្ស មានសិទ្ធិសេរីភាព សុភមង្គល និងវិបុលភាពដែលរាជរដ្ឋាភិបាលអាចផ្តល់ជូននោះឡើយ។
ចំពោះឃាតក ដងផ្លូវ សាម មុីជូ អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ នាងជាជនបង្ករ គ្រោះថ្នាក់ចរាចរណ៍ មិនទាន់ ចាកចេញ ពីប្រទេស នៅឡេីយ ទេ គិតត្រឹម ព្រឹក នេះ ។នេះបេីការ ឆែក ឈ្មោះ នៅតាមច្រក ព្រំដែន អន្តរជាតិ និងព្រលានយន្តហោះ !

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print