ភ្នំពេញ ៖ តើ (សាម មុីជូ ) គាត់ប្រគល់ខ្លួនឱ្យសមត្ថកិច្ចឃាត់ ឬ មានបំណងរត់ទៅក្រៅស្រុក (Singapore) ត្រូវក្របួចជាប់នៅព្រលាន ! ពាក្យពីរនេះខុសពីគ្នា ដើម្បីជាមធ្យោបាយដោះបន្ទុក ។
បើតាមលោកផ្កាយ២ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងតាមផេកហ្វេសប៊ុកថា អ្នកនាង សាម ម៉ីជូ មិនមែនស្ម័គ្រចិត្តប្រគល់ខ្លួនទេ គឺមានបំណងរត់ទៅក្រៅស្រុក គឺ (Singapore) ហើយត្រូវសមត្ថកិច្ចក្របួចជាប់នៅព្រលាន។
ពិតជាខ្លាំងមែន! ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់ថា ទោសបុកស្លាប់មួយបទល្មើស ចេតនារត់គេច ត្រូវមានទោសមួយបទល្មើសទៀត។
យើងបើកភ្នែកចាំមើលថា តើច្បាប់នឹងអនុវត្តបែបណា?
អ្នកនាង (សាម មុីជូ ) ព្យាយាមគេចខ្លួនរហូត ចុងក្រោយមានពាក្យថា «គាត់ប្រគល់ខ្លួនឱ្យសមត្ថកិច្ចឃាត់» ៕
...
ដោយ ៖ សិលា














