ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលនិងណែនាំតម្រង់ទិសដល់គ្រូនគរបាលចំនួន៤នាក់ ដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញយុទ្ធសាស្ត្រផ្នែកសន្តិសុខនិងគ្រប់គ្រង (Security Strategies and Management) និងវគ្គបណ្តុះបណ្តាលជាន់ខ្ពស់ សម្រាប់នាយនគរបាល(Deputy Inspector Training) កាលពីចុងខែមិថុនា ពីបណ្ឌិត្យសភានគរបាលជាតិតួកគីនៃប្រទេសតួកគី នៅបន្ទប់ទទួលភ្ញៀវ(អគារប្រពៃណី ក-A)នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
គោលបំណង ដើម្បីឱ្យគ្រូនគរបាលទាំងបួននាក់ ចូលរួមចែករំលែកចំណេះដឹងនិងបទពិសោធដល់អ្នកសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជានិងជំរុញការអភិវឌ្ឍសៀវភៅគោលលើជំនាញសន្តិសុខ ដើម្បីបន្ស៊ីគ្នាលើខ្លឹមសារសៀវភៅគោល ឱ្យមានខ្លឹមសារពេញលេញនិងគ្រប់ជ្រុងជ្រោយ ស្របតាមសភាពការណ៍សន្តិសុខក្នុងតំបន់និងសកលលោក៕
ដោយ ៖ សិលា










