ក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុតរបស់រុស្ស៉ី រងការវាយប្រហារ ដោយចោទថាពាក់ព័ន្ធនឹងយោធា

ចែករំលែក៖

សារព័ត៌មាន AFP ក្រុមហ៊ុនលក់ទំនិញអនឡាញធំបំផុតរបស់ប្រទេសរុស្ស៉ី Wildberries ព្រមទាំងអាជ្ញាធរក្នុងតំបន់ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ឃ្លាំងស្តុកទំនិញចំនួន ២ទៀតរបស់ក្រុមហ៊ុន បានរងការវាយប្រហារពីដ្រូនអ៊ុយក្រែន កាលពីវេលាយប់កន្លងទៅ។

អភិបាលតំបន់ Penza ភាគខាងលិចប្រទេសរុស្ស៉ី បានអះអាងថា មនុស្សម្នាក់បានរងរបួស ហើយបុគ្គលិកជាង២០០នាក់ ត្រូវបានជម្លៀសខ្លួន ក្រោយការវាយប្រហារដោយដ្រូន បានបង្កជាអគ្គិភ័យ នៅឃ្លាំងស្តុកទំនិញមួយកន្លែងរបស់ក្រុមហ៊ុន Wildberries។ ដោយឡែក ក្រុមហ៊ុនផ្ទាល់ក៏បានឱ្យដឹងដែរថា ឃ្លាំងស្តុកទំនិញមួយកន្លែងទៀតរបស់ខ្លួន ត្រូវបានវាយប្រហារដោយដ្រូនអ៊ុយក្រែន នៅទីក្រុង Sarapul ចម្ងាយប្រហែល១១០០គីឡូម៉ែត្រ ពីភាគខាងកើតរដ្ឋធានីមូស្គូ ហើយអគ្គិភ័យបានកើតឡើង។
អ៊ុយក្រែនបានចាប់ផ្តើមកំណត់គោលដៅលើឃ្លាំងរបស់ក្រុមហ៊ុន Wildberries ជាលើកដំបូង កាលពីថ្ងៃទី១៨-១៩ ខែកក្កដា នៅតំបន់ Tambov ចម្ងាយប្រហែល ៤៨០គីឡូម៉ែត្រពីភាគអាគ្នេយ៍រដ្ឋធានីរបស់រុស្ស៉ី ព្រមទាំងនៅតំបន់មូស្គូផ្ទាល់ បណ្តាលឱ្យមានមនុស្សស្លាប់៨នាក់ ហើយធ្វើឱ្យអគារទាំងនោះឆេះខ្ទេចខ្ទីទាំងស្រុង។ ចាប់តាំងពីពេលនោះ អ៊ុយក្រែនបានបើកការវាយប្រហារលើឃ្លាំងជាច្រើនទៀតរបស់ក្រុមហ៊ុន នៅទូទាំងប្រទេសរុស្ស៉ី។ ទីក្រុងកៀវចោទថា ទីតាំងទាំងអស់នោះ គឺជាផ្នែកនៃបណ្តាញឡូជីស្ទីគសម្រាប់យោធារុស្ស៉ី។
រយៈពេលជាង៤ឆ្នាំកន្លះមកនេះ ក្រោយរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កិច្ចប្រឹងប្រែងការទូត ដើម្បីស្វែងរកទីបញ្ចប់សម្រាប់ជម្លោះនៅតែបន្តជាប់គាំង ហើយប្រទេសទាំងពីរ បាននិងកំពុងបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយតាមផ្លូវអាកាសរៀងៗខ្លួន៕

...

រូប​ថត​: dantri

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print