ខេត្តស្វាយរៀង:បុរសម្នាក់ ធ្លាប់ជាប់ពន្ធនាគារចេញមកវិញ មិនរាងចាល ចូលគុកសារជាថ្មី ករណី (លួចម៉ូតូ)នៅក្រុងបាវិត។
នគរបាលខេត្តបានអោយដឹងថា ជនខាងលើមានឈ្មោះ អ៊ុក សុីហា អាយុ២៧ឆ្នាំ មានទីលំនៅភូមិតាពៅសង្កាត់បាវិតក្រុងបាវិត ខេត្តស្វាយរៀង(ជាមុខសញ្ញាទើបចេញពន្ធនាគារ)(ជាប់ពីបទលួច នឹងប្រើប្រាស់សារធាតុញៀន)។
ប្រភពដដែលបន្តថា នៅថ្ងៃទី២៤ខែកក្ដដាឆ្នាំ២០២៦ វេលាម៉ោងបួនរសៀល ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតបាន ទទួលបណ្ដឹងផ្ទាល់មាត់ពីឈ្មោះអុឹម ភិនចន្ទមិនា ភេទ ស្រីអាយុ ៤១ឆ្នាំ មានទីលំនៅ ភូមិតាពៅសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង បានមករាយការណ៍អោយសមត្តកិច្ចថា នៅថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៦វេលានាវេលាម៉ោង៨ព្រឹក ខ្លួនបានជិះម៉ូតូ០១គ្រឿង ម៉ាក ស្កូបពីពណ៍ស ពាក់ស្លាកលេខ ស្វ.រ.1U.8335 មកលក់ដូរ ខាងមុខផ្ទះ ស្ថិតភូមិតាពៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងហើយបានបញ្ឍម៉ូតូទុកមុខតូប ដោយមិនបាន ដកចង្កិះសោចេញនោះទេ ក្រោយមកបានដឹងថាបាត់ និងបានរាយការណ៍ជូនសមត្ថកិច្ច តែម្ដង ។
ក្រោយមកសមត្ថកិច្ច បាន ចុះទៅដល់កន្លែងកើតហេតុ ធ្វើការ ស្រាវជ្រាវ រកកំណត់មុខសញ្ញា តែរកពុំឃើញ តែកំណត់ភិនភាគបានក្នុងកាំមេរ៉ាសុវត្តិភាព ។
រហូតដល់ម៉ោង៨និង៥០នាទីយប់ នាថ្ងៃដដែល សមត្តកិច្ច បានទទួលពត៌មាន ពីសមត្ថកិច្ចនគរបាលស្រុកចន្ទ្រាខេត្តស្វាយរៀង ថា មានបុរសម្នាក់ ជិះម៉ូតូម៉ាកស្កូបពីពណ៍ ស គ្មានស្លាកលេខ ហើយបានចូលទៅសួរជាងជួសជុលម៉ូតូ នៅក្បែរប៉ុស្តិ៍ទួលស្ដី អោយជាងជួយរកមើល តើម៉ូតូនេះមាន ដាក់ ជីភីអេស( G.P.S.) ដែរឬទេ ដោយមានការសង្ស័យជាងម៉ូតូ បានរាយការណ៍ទៅប៉ុស្តិ៍ឃុំទួលស្ដី តែម្ដង។
ក្រោយទទួលពត៌មាន លោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលក្រុងបាវិត បានបញ្ជាកម្លាំងជំនាញ ចុះទៅសហការជាមួយអធិការដ្ឋាននគបាលស្រុកចន្ទ្រា បាននាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង មកធ្វើកាសួរនាំ ។
នៅចំពោះមុខសមត្តកិច្ច បានឆ្លើយសារភាពថា នៅថ្ងៃទី២៤ នាខែឆ្នាំដដែល ខ្លួនមកដល់ម្ដុំសន្តិសុខប៉ារីសបូរពារ៌ស្ថិតក្នុងភូមិតាពៅបានចុះដើ ហើយក៍ឃើញម៉ូតូ ម៉ាកស្កូបពី បញ្ឈរមុខតូបលក់ដូរដោយមាន សោជាប់ហ្នឹងម៉ូតូ រួចខ្លួនបានឡើងជិះចូលទៅផ្លូវក្រវ៉ាតក្រុង លុះដល់ព្រៃប្រេងខ្យល់ ក៍ឈប់ហើយដោះ ស្លាកលេខ ម៉ូតូកប់ចោល រួចជិះបន្តទៅផ្ទះខាងប្រពន្ធ នៅភូមិតែងម៉ៅឃុំទួលស្ដី និងទៅផ្ទះជាងជួសជុលម៉ូតូ ដើម្បីសួររកដុំ(G.P.S.)ក៍ត្រូវសមត្តកិច្ចហៅទៅប៉ុស្តិ៍ធ្វើកាសួនាំតែម្ដង។
សមត្ថកិច្ចដកហូតវត្ថុតាង មានម៉ូតូ០១គ្រឿង ម៉ាក ស្កូបពីពណ៍ស គ្មានស្លាកលេខ
ស្លាកលេខ ស្វ.រ.1U.8335 (ជនសង្ស័យដោះចោលក្នុងចម្ការកៅស៊ូ (ភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត អាវធំ ពណ៌ខ្មៅ សម្រាប់ពាក់ធ្វើសកម្មភាព ។
បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានកសាងសំណុំរឿងបញ្ជួនទៅការិយាល័យជំនាញចាត់ការបន្ត តាមនីតិវិធី និងបានឃុំខ្លួនរួចហើយ ។










