កម្ពុជា នឹងប៉ះ ឡាវ និង ទីម័រខាងកើតក្នុងការប្រកួត FIFA ASEAN Cup ជាលើកដំបូងនៅចុងឆ្នាំនេះ

ចែករំលែក៖

កាលពីខែតុលាឆ្នាំមុន FIFA និងអាស៊ាន (ASEAN) បានប្រកាសបង្កើតការប្រកួត FIFA ASEAN Cupដើម្បីជំរុញការអភិវឌ្ឍវិស័យបាល់ទាត់ក្នុងតំបន់។

 

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងកូឡាឡាំពួរ ដោយប្រធាន FIFA លោក Gianni Infantino និងអគ្គលេខាធិការអាស៊ាន Kao Kim Hourn។

 

ការប្រកួតនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 24 ខែកញ្ញា ដល់ថ្ងៃទី 3 ខែតុលា ក្នុងអំឡុងពេលបើកទីផ្សារដោះដូរកីឡាករ FIFA ជាអន្តរជាតិ។

 

របៀបប្រកួត

 

ការប្រកួតមានក្រុមសរុប 14 ក្រុម បែងចែកជា 2 កម្រិត៖

 

កម្រិត Division 1 (Premier Division)មាន៖

 

ពូល A

សិង្ហបុរី

ឥណ្ឌូណេស៊ី

ម៉ាឡេស៊ី

ឥណ្ឌា

 

ពូល B

វៀតណាម

ថៃ

ហ្វីលីពីន

ប៉ាគីស្ថាន

 

កម្រិត Division 2 (Challenge Division)

 

ពូល A

ហុងកុង

មីយ៉ាន់ម៉ា

ប្រ៊ុយណេ

 

ពូល B

កម្ពុជា

ឡាវ

ទីម័រខាងកើត

 

ការប្រកួត Division 2 នឹងរៀបចំឡើងនៅ ហុងកុង។

 

បន្ទាប់ពីបញ្ចប់ការប្រកួតជុំវិលជុំមួយ (Single Round-Robin) ក្រុមលេខ១ក្នុងពូលនីមួយៗនៃ Division ទាំងពីរ នឹងឡើងទៅវគ្គផ្តាច់ព្រ័ត្ររបស់កម្រិតរៀងៗខ្លួន។

...

 

ការប្រកាសនេះកើតឡើង ខណៈការប្រកួត AFF Hyundai Cup ដែលជាព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ានជាច្រើនទសវត្សរ៍មកហើយ កំពុងបន្តរៀបចំដដែល៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print