អ្នកស្លាប់ កើនដល់ ៥១នាក់ ក្នុងគ្រោះមហន្តរាយបាក់ដី នៅប្រទេសចិន

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា អាជ្ញាធរក្នុងប្រទេសចិនបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ ថាចំនួនអ្នកស្លាប់នៅក្នុងគ្រោះរអិលបាក់ដីនៅឯភាគនិរតីនៃប្រទេសក្នុងខែកក្កដានេះ បានកើនដល់ ៥១នាក់ និង១០នាក់ផ្សេងទៀតបន្តបាត់ខ្លួននៅឡើយ។

គ្រោះរអិលបាក់ដីដែលបានកើតឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ក្នុងតំបន់ Pengshui នៃទីក្រុង Chongqing បានបាក់សង្កត់លើលំនៅឋានជាច្រើនស្ថិតនៅជើងភ្នំ និងនៅតាមបណ្ដោយច្រាំងទន្លេ។ ក្រុមមន្ត្រីក្នុងតំបន់ Pengshui បានបញ្ជាក់លើបណ្ដាញទំនាក់ទំនងសង្គមថា «បច្ចុប្បន្នមានមនុស្ស ៥១នាក់ត្រូវបានរកឃើញ និងទទួលស្គាល់ថាបានស្លាប់ រីឯមនុស្ស ១០នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួននៅឡើយ»។ ពួកគេបានបន្ថែមទៀតថាក្នុងគ្រោះមហន្តរាយបាក់ដីនេះដែរ មានមនុស្ស ១១០០នាក់ត្រូវបានជម្លៀសដោយសុវត្ថិភាព ហើយ១០នាក់ត្រូវបានជួយសង្រ្គោះ ក្នុងនោះមាន ៣នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
គ្រោះរអិលបាក់ដីខាងលើកើតមានឡើងមិនដល់ ២សប្ដាហ៍នោះទេ បន្ទាប់ពីគ្រោះរអិលបាក់ដីមួយផ្សេងទៀតបានកើតឡើងនៅខេត្ត Gansu បានកប់មនុស្ស ៣៣នាក់ ក្នុងនោះមាន ២១នាក់បានស្លាប់៕

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print