ខេត្តសៀមរាប៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍កម្ពុជា នឹងដាក់ឱ្យដំណើរការសាកល្បង “កម្មវិធីលក់បញ្ចុះតម្លៃសេវាកម្មទេសចរណ៍ប្រចាំឆ្នាំ២០២៦ ខេត្តសៀមរាប 2026 Siem Reap Tourism Service Mega Sale” ដោយគ្រោងនឹងដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ តទៅ។ ក្នុងនោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងទទួលបានការបញ្ចុះតម្លៃចន្លោះពី ១០%-៥០% លើសេវាកម្មទេសចរណ៍កម្រិតផ្កាយ៣ រហូតដល់ផ្កាយ៥ នៅខេត្តសៀមរាប ដោយគ្រាន់តែធ្វើការកក់សេវាកម្មទេសចរណ៍តាមរយៈគេហទំព័រ www.cambodiawonder.com ។
ក្រសួងទេសចរណ៍កម្ពុជា បានបញ្ជាក់ថា ដើម្បីចូលរួមជំរុញសកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាបក្នុងរដូវកាលបៃតងឱ្យមានភាពរស់រវើកបន្ថែមទៀត ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយសមាគមសណ្ឋាគារកម្ពុជាសាខាខេត្តសៀមរាប និងសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប ពិសេសការគាំទ្រពីអាជីវកម្មទេសចរណ៍នានាក្នុងខេត្តសៀមរាប សូមដាក់ឱ្យដំណើរការសាកល្បង “កម្មវិធីលក់បញ្ចុះតម្លៃសេវាកម្មទេសចរណ៍ប្រចាំឆ្នាំ២០២៦ ខេត្តសៀមរាប 2026 Siem Reap Tourism Service Mega Sale” ដោយគ្រោងនឹងដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ តទៅ។
ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមានបំណងមកទស្សនាកម្សាន្តខេត្តសៀមរាបអាចធ្វើការ កក់សេវាកម្មទេសចរណ៍តាមរយៈគេហទំព័រ www.cambodiawonder.com ដោយទទួលបានការបញ្ចុះតម្ល ពិសេសចាប់ពី ១០% ដល់ ៥០% សម្រាប់សេវាកម្មកម្រិតផ្កាយ៣ រហូតដល់ផ្កាយ៥៕
ដោយ៖តារា










