អតីតអ្នកចាត់ការក្រុមហង្សក្រហម Arne Slot បដិសេធឱកាសដឹកនាំក្រុមជម្រើសជាតិហូឡង់

ចែករំលែក៖

លោក Arne Slot បានបដិសេធឱកាសក្លាយជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិហូឡង់ តែប៉ុន្មានសប្តាហ៍មុនសមាគមបាល់ទាត់ហូឡង់គ្រោងប្រកាសអ្នកស្នងតំណែងលោក Ronald Koeman នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយហូឡង់កាលពីថ្ងៃសុក្រ។

 

លោក Slot ដែលត្រូវបានក្រុមហង្សក្រហម Liverpool បញ្ចប់តំណែងកាលពីរដូវកាលមុន គឺជាបេក្ខភាពឈានមុខគេសម្រាប់ដឹកនាំក្រុមជម្រើសជាតិហូឡង់។ ទោះជាយ៉ាងណា លោកបានសម្រេចចិត្តបន្តការងារជាមួយក្លិបបាល់ទាត់ ជាជាងចូលកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិ។

 

សារព័ត៌មានបានរាយការណ៍ថា គ្រូបង្វឹកវ័យ 47 ឆ្នាំ រូបនេះ មិនត្រឹមតែបដិសេធការងារជាមួយក្រុមជម្រើសជាតិហូឡង់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានបដិសេធសំណើពីក្លិប AC Milan, Fulham និងក្លិប Al-Ahli របស់អារ៉ាប៊ីសាអូឌីតផងដែរ។

 

សមាគមបាល់ទាត់ហូឡង់ (KNVB) គ្រោងនឹងផ្តល់ព័ត៌មានបន្ថែមនៅសប្តាហ៍ក្រោយ អំពីដំណើរស្វែងរកគ្រូបង្វឹកថ្មី ដើម្បីជំនួសលោក Ronald Koeman ដែលបានចាកចេញពីតំណែង បន្ទាប់ពីហូឡង់ធ្លាក់ចេញពីព្រឹត្តិការណ៍ World Cup ត្រឹមវគ្គ 32 ក្រុមចុងក្រោយ កាលពីចុងខែមិថុនា។ លោក Koeman វ័យ 63 ឆ្នាំ បានដឹកនាំក្រុមជម្រើសជាតិហូឡង់តាំងពីឆ្នាំ 2023។

 

មុននេះ លោក Erik ten Hag ក៏បានបញ្ជាក់ថា លោកមិនមានបំណងទទួលតំណែងនេះទេ ហើយនឹងបន្តធ្វើជានាយកបច្ចេកទេសរបស់ក្លិប FC Twente រយៈពេលពីរឆ្នាំទៀត។

 

បច្ចុប្បន្ន បេក្ខភាពសំខាន់ម្នាក់ទៀតគឺលោក Peter Bosz ដែលទើបបន្តកិច្ចសន្យាជាមួយក្លិប PSV Eindhoven បន្ទាប់ពីដឹកនាំក្រុមឈ្នះជើងឯកលីគហូឡង់កាលពីរដូវកាលមុន។

...

 

ការប្រកួតបន្ទាប់របស់ក្រុមជម្រើសជាតិហូឡង់ គឺត្រូវជួប អាល្លឺម៉ង់ ក្នុងព្រឹត្តិការណ៍ UEFA Nations League នៅថ្ងៃទី 24 ខែកញ្ញា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print