កម្លាំងនគរបាលក្រុងសិរីសោភ័ណ ឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីលួចកាត់ខ្សែភ្លើងតាមផ្លូវ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷ ដោយអនុវត្ត​តាម​បទ​បញ្ជា​យ៉ាង​មុឺងម៉ាត់របស់​លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ​​នៅយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង២៣ និង៤០នាទី កម្លាំងនគរបាលក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ឯក សុី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានទទួលបណ្តឹងពីប្រជាពលរដ្ឋថាមានករណីលួចកាត់ខ្សែភ្លើង១កើតឡើង នៅចំនុចភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បង្កដោយជនសង្ស័យចំនួន៣នាក់៖

១.ឈ្មោះសាមិត្ត សុផល ភេទប្រុស អាយុ១៩ឆ្នាំ ២.ឈ្មោះទិត្យ រស្មី ភេទប្រុស អាយុ២១ឆ្នាំ ៣.ឈ្មោះចុង ជីមិញ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ភូមិបួន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បាននាំគ្នាជិះម៉ូតូ១គ្រឿង ម៉ាកវេ៉វ ពណ៌សលាយប្រផេះទៅលួចកាត់ខ្សែភ្លើងមួយកន្លែងនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ លួចកាត់បានខ្សែភ្លើងចំនួន៤ខ្សែ។

ក្រោយធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងបានហើយ ពួកគេទាំង៣នាក់នាំគ្នាជិះម៉ូតូទៅផ្លូវក្រោមក្នុងភូមិដីឡូត៍ (កន្លែងស្ងាត់) ដើម្បីបកសំបកខ្សែភ្លើងខាងក្រៅចេញ។ នៅពេលដែលបកសំបកខ្សែភ្លើងរួច ជនសង្ស័យទាំង៣នាក់បាននាំគ្នាជិះម៉ូតូឡើងមកផ្លូវធំវិញជួបសមត្ថកិច្ចយើង កំពុងជិះម៉ូតូល្បាត ហើយស្រែកអោយពួកវាឈប់ម៉ូតូ តែជនសង្ស័យនាំគ្នាជិះរត់រហូតដល់ផ្សារពង្រត្រូវសមត្ថកិច្ចជិះម៉ូតូដេញតាមទាន់ ឃាត់បាននាំមកអធិការដ្ឋានដើម្បីសាកសួរ។

ក្នុងពេលសាកសួរជនសង្ស័យទាំង ៣នាក់ខាងលើបានឆ្លើយសារភាពថា ពួកគេពិតជាបានលួចកាត់ខ្សែភ្លើងពិតប្រាកដមែន។ មុខសញ្ញានេះធ្លាប់លួចកាត់ខ្សែភ្លើងចំនួន៥លើកមកហើយ។ ដកហូតបានវត្ថុតាងមាន៖
-កូនសោចំនួន ៣
-កន្ត្រៃចំនួន ១ និងខ្សែភ្លើងមួយចំនួន។
សមត្ថកិច្ចបានធ្វើតេស្តទឹកមូត្រស្វែងរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។

បច្ចុបន្បន្នជនសង្ស័យត្រូវបានបញ្ចូនទៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាល
នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវីធីទៅតុលាការ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print